រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលជំនួយឧបត្ថម្ភ ថវិកា និងសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីខេត្តដាក់ឡាក់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម - BNP

Breaking

Thursday, May 27, 2021

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលជំនួយឧបត្ថម្ភ ថវិកា និងសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីខេត្តដាក់ឡាក់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

មណ្ឌលគិរី ៖ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាខ្វះខាតរបស់ប្រជាពលរដ្ឋ រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានអញ្ជើញទទួលជំនួយឧបត្ថម្ភ ថវិកា សំភារ:ផ្សេងៗ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីអាជ្ញាធរខេត្ត ដាក់ឡាក់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែន ប៉ុស្តិ៍ប៊ូប្រាំង ខេត្តដាក់ណុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


លោកស្រី ហឺយីម កាដត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់និងជាប្រតិភូខេត្តដាក់ឡាក់ មានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសវៀតណាម មានចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត លើគ្រប់វិស័យ ព្រមទាំងបានរួមសុខរួមទុក្ខជាមួយគ្នា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ ហើយចំណងមិត្តភាពនេះនឹងកាន់តែរីកចំរើន រឹងមាំជានិច្ចនិរន្តបន្តទៀត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អាជ្ញាធរខេត្តមណ្ឌលគិរីនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តដាក់ឡាក់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយកចិត្តទុកដាក់រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនានា រក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមព្រំដែននៃខេត្តទាំងពីរ ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ផងដែរ។ 


ដើម្បីជាការរួមចំណែកជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរី ក្នុងការទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីដ១៩ និងការដោះស្រាយបញ្ហាខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្ត អាជ្ញាធរខេត្តដាក់ឡាក់ បានផ្ដល់ជំនួយឧបត្ថម្ភដល់រដ្ឋបាលខេត្តមណ្ឌលគិរី នូវថវិការចំនួន ២០០លានដុង ម៉ាស់ ៧០០០ អង្ករ ៥តោន មី៣០០កេះតូច។


លោកស្រី វិន សុីធួន អភិបាលរងខេត្តជំនួសអោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរនិងប្រជាជននៃខេត្តដាក់ឡាក់ ដែលតែងតែរួមចំណែកផ្ដល់ជំនួយជាថវិកា និងសម្ភារៈផ្សេងៗដល់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លោកស្រីអភិបាលរងខេត្ត បន្ថែមថា ចំពោះ ទឹកចិត្តដ៏ល្អប្រពៃរបស់អាជ្ញាធរ និងប្រជាជនខេត្តដាក់ឡាក់ពេលនេះ គឺបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីការសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ ការយកចិត្តដាក់គិតគូរជួយគ្នាក្នុងគ្រាលំបាករវាងខេត្តជាប់ព្រំដែន ក្នុងការជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនៅក្នុងខេត្តមណ្ឌលគីរី ក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នៃប្រទេសកម្ពុជា៕




 

No comments:

Post a Comment

Pages