ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជំហានទី២ ប្រភេទ Sinovac ក្នុងក្របខ័ណ្ឌទូទាំងខេត្ត - BNP

Breaking

Monday, April 5, 2021

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជំហានទី២ ប្រភេទ Sinovac ក្នុងក្របខ័ណ្ឌទូទាំងខេត្ត

តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញប្រកាសបើកយុទ្ធនាការ ចាក់វ៉ាកសាំងបង្ការកូវីដ-១៩ ជំហានទី២ ប្រភេទ Sinovac ដល់មន្រ្តីរាជការតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត នៅតាម មន្ទីរពេទ្យបង្អែក ក្រុង ស្រុក ក្នុងក្របខណ្ឌ ទូទាំងខេត្តតាកែវ។


ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពល រដ្ឋទូទាំងប្រទេស ដោយមិនមានការយកលុយនោះទេ។


ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្តម អ៊ូច ភា ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូនទាំងអស់ សូមចូលរួមចាក់វ៉ាក់ សាំងនេះឲ្យបានគ្រប់គ្នាៗ ក្រោមគោលការណ៍ស្ម័គ្រចិត្ត នៅតាមមន្ទីរពេទ្យបង្អែកក្រុង ស្រុក ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើការចាក់ជាបន្តបន្ទាប់ទៀត មិនមែនចាក់តែមួយថ្ងៃនេះ ទេ៕






 

No comments:

Post a Comment

Pages