អភិបាលខេត្តព្រះសីហនុ​ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ - BNP

Breaking

Monday, April 12, 2021

អភិបាលខេត្តព្រះសីហនុ​ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណ:អភិបាលខេត្តព្រះសីហនុ​ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋអ្នកប្រកបមុខរបររត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀត  នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 


ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ត្រូវ រៀបចំសណ្ដាប់បានល្អ សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន ការពារការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ ម៉ែត្រ និងចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕





 

No comments:

Post a Comment

Pages