ជនទំនើង២ក្រុមប្រជុំគ្នាផឹកសុីចាក់បាស់ កាច់កុងពាក្យសំដីគ្នាវាយគ្នាផ្អើលភូមិ លទ្ធផលចុងក្រោយគុកទាំងអស់ - BNP

Breaking

Tuesday, April 20, 2021

ជនទំនើង២ក្រុមប្រជុំគ្នាផឹកសុីចាក់បាស់ កាច់កុងពាក្យសំដីគ្នាវាយគ្នាផ្អើលភូមិ លទ្ធផលចុងក្រោយគុកទាំងអស់

ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២១  កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌឬស្សីកែវ ដែលមានលោកអធិការខណ្ឌ បានដឹកនាំកម្លាំងរួម កម្លាំងប៉ុស្តិ៍ កម្លាំងគណៈបញ្ចាការឯកភាពសង្កាត់ទួលសង្កែ១ បានចុះឃាត់ខ្លួនក្មេងចាស់ទំនើង២ក្រុម ដែលប្រជុំគ្នាផឹកសុីឡូឡា ផ្គើននិងសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលយកមកអធិការខណ្ឋ ដើម្បីបន្តនិតិវិធីចាត់ការតាមផ្លូវច្បាប់ ។


បើតាមការរៀបរាប់របស់ពលរដ្ឋ  ដែលរស់នៅជិតខាងនោះបានប្រាប់បណ្តាញសារព័ត៌មានថា ៖ ក្មេងទំនើងនិងចាស់ទំនើង២ក្រុមនេះ បានជួបជុំគ្នាផឹកសុីចាក់បាស់ ស្រែកឡូឡាដោយមានគ្នារហូតដល់២ក្រុម  ។  ក្រោយមកក៏មានការទាស់ទែងខ្វែងសំដីគ្នា វាយតប់គ្នា ដោយសារតែភាគីម្ខាងៗ បានស្រវឹងរៀងៗខ្លួន ហើយអះអាងថាខ្លួនជាអ្នកខ្លាំង ដោយមិនខ្លាចក្រែងរអានិងច្បាប់  ។


ដោយមានសេចក្តីរាយការពីអ្នកភូមិ ហើយមានការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានផងនោះ លោកអធិការខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗតែម្តង ។  ហើយហេតុការនេះដែរគឺស្ថិតនៅ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ នៅប្លុកផ្ទះជួលក្នុងផ្សារសុភមង្គល ក្រោយផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់  ដោយក្នុងហេតុការនេះដែរកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន"៦"នាក់ មាន២ក្រុម  ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ។




 

No comments:

Post a Comment

Pages