អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន - BNP

Breaking

Friday, April 9, 2021

អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន

ខេត្តព្រៃវែង៖ រសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងលោក​ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសលោក​ប្រធានមន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំនួន៣គឺ ស្រុកសុីធរកណ្ដាល ស្រុកពារាំង និងស្រុកពោធិ៍រៀង ដែលមានព្រំប្រទល់ជាប់និងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកណ្ដាល។ 


អំណោយដែលនាំមកនាពេលនេះ សម្រាប់ស្រុកនីមួយៗរួមមាន:

- ថវិកាសម្រាប់ពេទ្យប្រចាំការ យោធា នគរបាល កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល និងប្រជាការពារ 

- ទឹកសុទ្ធ មី ម៉ាស់ អាល់កុល ត្រីខ និងទឹកក្រូចfuze 


ជាទីបញ្ចប់ ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមជូនពរដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ ជាពិសេសប្រជាពលរដ្ឋទាំងមូល ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវកូវីដ-១៩មួយនេះ៕





 

No comments:

Post a Comment

Pages