អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនគ្រួសារបុណ្យសពស្ត្រីរងគ្រោះដោយករណីរន្ទះបាញ់ស្លាប់ រស់នៅភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម - BNP

Breaking

Thursday, April 29, 2021

អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនគ្រួសារបុណ្យសពស្ត្រីរងគ្រោះដោយករណីរន្ទះបាញ់ស្លាប់ រស់នៅភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនគ្រួសារបុណ្យសពស្ត្រីរងគ្រោះដោយករណីរន្ទះបាញ់ស្លាប់ រស់នៅភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៤រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ខណៈដែលជនរងគ្រោះ កំពុង ជិះម៉ូតូឌុបបងថ្លៃស្រី ត្រឡប់ទៅផ្ទះ នៅភូមិរមូល ឃុំរអាង វិញ ជាអកុសល នៅពាក់កណ្តាល ចំពេលមេឃស្រទុំរកកលនឹងភ្លៀង ស្រាប់តែមានរន្ទះបាញ់ ចំជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ ស្លាប់ភ្លាមតែម្តង។


លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាពន់ពេកជាមួយគ្រួសារសព ដែលបានបាត់បង់ប្រពន្ធ ម្តាយជាទីស្រឡាញ់ ដោយសារគ្រោះធម្មជាតិ ដែលមិននឹកស្មានដល់ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងចាត់តំណាង ឲ្យចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ ដើម្បីសម្រាលទុក្ខលំបាក ទាន់ពេលវេលា ស្របតាមទិសស្លោក "កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង  សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល"។ 


លោកជំទាវ បានលើកទឹកចិត្តដល់គ្រួសារសព ឱ្យថែទាំសុខភាពអនាម័យឱ្យបានល្អ ដោយផ្លាស់ប្តូរទម្លាប់រស់នៅតាមគន្លងថ្មី ជាពិសេសត្រូវពង្រឹងជំហរស្មារតី ខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិត ចិញ្ចឹមកូនទាំង២ អោយបានល្អប្រសើរ។ ជាមួយនោះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ការពារសុវត្ថិភាពផ្ទាល់ខ្លួន ដោយការខិតខំអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ " ៣ការពារ ៣កុំ " ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនែជំងឺកូវីដ-១៩។ 

 

អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ រួមមាន៖ អង្ករ ៥០គក្រ, មី ១កេស,  ត្រីខ ១០កំប៉ុង, ទឹកសុទ្ធ ១កេស, ទឹកក្រូច ១កេស,  និង ថវិកាចំនួន ៤០០,០០០ រៀល៕



 

No comments:

Post a Comment

Pages