សមត្ថកិច្ចចាប់បានម្នាក់ចំណោម៣នាក់ដែលជាចោរលួចកាច់កម៉ូតូ - BNP

Breaking

Thursday, April 1, 2021

សមត្ថកិច្ចចាប់បានម្នាក់ចំណោម៣នាក់ដែលជាចោរលួចកាច់កម៉ូតូ

(ភ្នំពេញ)៖កម្លាំងនគរបាលខណ្ឌមានជ័យបានចាប់ជនសង្ស័យចោរម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលលួចកាច់កម៉ូតូក្នុងបន្ទប់ជួលនៅទល់មុខមន្ទីរពេទ្យរុស្ស៊ីផ្លូវលេខ២៧១ក្នុងសង្កាត់បឹងទំពុន១ខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១ខែមេសាឆ្នាំ២០២១។

ម្នាក់ម៉ូតូឈ្មោះ ប៉ាន់ ថុន ភេទប្រុស អាយុ៥៣ឆ្នាំជាសន្តិសុខ ស្នាក់នៅត្រង់ចំណុចកើតហេតុខាងលើ ។ជនសង្ស័យជាចោរឈ្មោះ ជី ចៅ ភេទប្រុស អាយុ៣១ឆ្នាំជាជាងឈើ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។វត្ថុតាងដកហូត៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខព្រៃវែង 1W4714 ជារបស់ជនរងគ្រោះ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុន១ ដើម្បីឱ្យសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



 

No comments:

Post a Comment

Pages