បុរសម្នាក់ ទៅឆក់ត្រី មិនបានប្រយ័ត្នបែរជាឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ - BNP

Breaking

Wednesday, April 14, 2021

បុរសម្នាក់ ទៅឆក់ត្រី មិនបានប្រយ័ត្នបែរជាឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តស្វាយរៀង បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីក្នុងប្រឡាយពុំទាន់បានឆក់ត្រីផងក៏ខុសបច្ចេកទេសត្រូវឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ករណីឆក់ខ្សែភ្លើងឆក់ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១០ៈ១៥នាទីថ្ងែទី១៣ខែមេសាឆ្នាំ២០២១ស្ថឹតនៅភូមិ បុស្ស ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖បុរសដែលស្លាប់ឈ្មោះសៅ ធី ភេទប្រុសអាយុ៥៤ឆ្នាំរស់នៅភូមិ បុស្ស ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិរដ្ឋបាលឃុំស្វាយតាយានថាមានកណីរាយខ្សែភ្លើងឆក់ត្រីបណ្តាលអោយឆក់ខ្លួនឯងស្លាប់។

ប្រភពបានបន្តទៀតថា៖ក្រោយពីបានទទួលពត៌មានភ្លាមសមត្ថកិច្ចជំនាញ់អធិការស្រុកកំពង់រោទិ៍បានសហការណ៍ជាមួយប៉ុស្តិរដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពស្វាយតាយាន បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យតែជាន់រងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។


សមត្ថកិច្ចបានបញ្ជាក់ថាករណីឆក់ខាងលើនេះជនរងគ្រោះបានតខ្សែភ្លើងចេញពីផ្ទះឈ្មោះ សៅ ហន ភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិជាមួយគ្នា បានតខ្សែភ្លើងចេញពីផ្ទះទៅក្នុងប្រឡាយទឹកខាងត្បូងផ្ទះចម្ងាយប្រហែល៥០ម៉ែត្ររួចដើម្បីឆក់ត្រីតែអកុសលត្រូវខ្សែភ្លើងឆក់ខ្លួនឯងបណ្តាលអោយស្លាប់នៅក្នុងប្រឡាយទឹកតែម្តង ប្រពន្ធឈ្មោះ ភឹម សាវ៉ន់ អាយុ៤៥ឆ្នាំនៅភូមិឃុំជាមួយគ្នា។

ក្រោយពីពិនិត្យកោសល្យវិច្ច័យរួចសមត្ថកិច្ចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

(មូលហេតុធ្វេសប្រហេសខ្វះការប្រុងប្រយត្ន័)




 

No comments:

Post a Comment

Pages