អភិបាលខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខបងប្អូនដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កចំនួន៥៥នាក់ ស្ថិតនៅក្នុងស្រុកស្នួល - BNP

Breaking

Saturday, April 17, 2021

អភិបាលខេត្តក្រចេះ អញ្ជើញចុះសួរសុខទុក្ខបងប្អូនដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កចំនួន៥៥នាក់ ស្ថិតនៅក្នុងស្រុកស្នួល

ព្រឹកថ្ងៃសុក្រទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កចំនួន៥២នាក់ ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ។ 


សូមបញ្ជាក់ដែរថា បច្ចុប្បន្នបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្នួល និងវិទ្យាល័យ ស្នួល មានចំនួន៥៥នាក់ ក្នុងនោះមាន៣នាក់ ផ្ទុកវីរុសវិជ្ជមានកូវីដ-១៩ ដែលជាកម្មកររោងចក្រ ឌីន ហាន់ មានទីលំនៅស្ថិតនៅភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ 


ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍សួរសុខទុក្ខ ក្រុមការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមេត្តាចូលរួមយោគយល់ អធ្យាស្រ័យចំពោះការដែលឱ្យបងប្អូនមកធ្វើចត្តាឡីស័ក សូមបងប្អូនថែសុខភាព និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានល្អ ជាពិសេសកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ជាដាច់ខាត។ 


ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយជូនដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៥២នាក់ ក្នុងនោះមានថវិកា ៥០.០០០រៀល មីយើង១កេស និងទឹកបរិសុទ្ធ១កេស អ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣នាក់ថវិកា ១០០.០០០រៀល មីយើង១កេស ទឹកបរិសុទ្ធ១កេស និងផ្លែឈើ១កញ្ចប់ ព្រមទាំងឧបត្ថម្ភអាល់កុល ម៉ាស់ ជូនមន្ទីរពេទ្យបង្អែកស្រុក សម្រាប់ប្រើប្រាស់ក្នុងកំឡុងពេលធ្វើចត្តាឡីស័កផងដែរ។ 


ជាចុងក្រោយ ឯកឧត្តម បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួមការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩៕





 

No comments:

Post a Comment

Pages