ស្រាវជ្រាវបង្ក្រាបករណីអំពើលួច និងទទួលបញ្ចាំផលនៃអំពើលួច ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ - BNP

Breaking

Tuesday, April 6, 2021

ស្រាវជ្រាវបង្ក្រាបករណីអំពើលួច និងទទួលបញ្ចាំផលនៃអំពើលួច ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់


 ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី០៤.០៤.២០២១ វេលាម៉ោង២២និង០៦នាទី ស្ថិតនៅអគារចិន ក្នុងក្រុមទី៤ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីលួចម៉ូតូកើតឡើង បង្កដោយជនមិនស្គាល់អត្ត សញ្ញាណម្នាក់ ចូលបរិវេណអគារលួចយកម៉ូតូចំនួន២គ្រឿង (ម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម+ខ្មៅ គ្មានស្លាកលេខ ១គ្រឿង និងម៉ាក ម៉ាកVISION ពណ៌ស្ករ គ្មានស្លាកលខេ ១គ្រឿង) ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ឆេន ឆាត ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខឯកជន បច្ចុប្បន្នស្នាក់ នៅកន្លែងកើតហេតុខាងលើ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងពិនិត្យតាមម៉ាសុីនចាប់រូបភាព អាចកំណត់បានអត្តសញ្ញាណជនសង្ស័យ ។ នៅថ្ងៃទី០៥.០៤.២០២១ វេលាម៉ោង១៣:០០នាទី ទើបកម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូខាងលើកាលពី យប់មិញពិតប្រាកដមែន ហើយម៉ូតូដែលលួចបានយកទៅដាក់ បញ្ចាំឲ្យគេនៅម្តុំឧតុនិយមក្រុមទី២៦ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។ ក្រោយពីបានសុំគោលការណ៍ពីថ្នាក់ដឹកនាំ កម្លាំងជំនាញបន្តតាមនីតិវិធី ចុះទៅធ្វើការឆែកឆេរនៅក្នុងហាងទទួលបញ្ចាំ ក៍ឃើញម៉ូតូដូចខាងលើនៅក្នុងហាង ដែលមានម្ចាស់ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ និងបន្តធ្វើការត្រួតពិនិត្យ រកឃើញម៉ូតូចំនួន១៩គ្រឿងទៀត ដែលម្ចាស់ហាងទទួលបញ្ចាំដោយគ្មានលិខិតបញ្ចាក់ពីអត្តសញ្ញាណម៉ូតូត្រឹមត្រូវ ក៏បានធ្វើការដកហូតយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុជាបណ្តោះអាសន្ន រួមមាន:

-ម៉ាកAiR BLADE ចំនួន៣គ្រឿង 

-ម៉ាកHONDA.C125 ចំនួន៣គ្រឿង

-ម៉ាកWAVE ចំនួន៣គ្រឿង

-ម៉ាកNEX ១គ្រឿង 

-ម៉ាកSCOPYចំនួន៣គ្រឿង

-ម៉ាកZOOMER ចំនួន២គ្រឿង

-ម៉ាកViSiON ចំនួន២គ្រឿង

-ម៉ាកLAP ១គ្រឿង

-ម៉ាកLEAD ១គ្រឿង

-ម៉ាកSiRiUS ១គ្រឿង

-ម៉ាកEXCTER ១គ្រឿង

-ម៉ាកSMASH.V១គ្រឿង និងម៉ាសុីនកែឆ្នៃធ្វើសោរម៉ូតូ១គ្រឿង។


ជនសង្ស័យ:

១-ឈ្មោះ អោង ណាង ភេទប្រុស អាយុ៣៩ឆ្នាំ (ជនដៃដល់) ។

២-ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ (ទទួលបញ្ចាំផលនៃអំពើលួច) ។ 


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

No comments:

Post a Comment

Pages