កម្លាំងអាវុធហត្ថចាប់បញ្ជូនជនល្មើស៤នាក់លួចឆ្លងចេញចូលខេត្តទៅតុលាការ - BNP

Breaking

Wednesday, April 21, 2021

កម្លាំងអាវុធហត្ថចាប់បញ្ជូនជនល្មើស៤នាក់លួចឆ្លងចេញចូលខេត្តទៅតុលាការ

(ព្រះវិហារ)៖បុរស៤នាក់ដែលល្មើសនិងវិធានការរបស់រាជរដ្ឋាភិបាល ទាំងបំពានលួចឆ្លងដែនចេញពីខេត្តព្រះវិហារកាត់តាមផ្លូវច្រករបៀងចូលទៅខេត្តឧត្តរមានជ័យរួចបម្រុងត្រឡប់ឆ្លងចូលមកខេត្តព្រះវិហារវិញ តែត្រូវកម្លាំងអាវុធហត្ថចាប់បញ្ជូនខ្លួន ទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ស្តីពីវិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩,,,។


លោកវុធ សាវីព្រះរាជអាជ្ញារងបានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះថា៖ក្នុងប្រតិបត្តិការចុះស្នាក់ចាប់ជនល្មើសដែលលួចឆ្លងដែនពីខេត្តមួយទៅខេត្តមួយនេះ គឺដោយពួកគេបំពានល្មើសនូវវិធានការ

របស់ប្រមុខរាជរដ្ឋាភិបាល។ ករណីនេះធ្វើឡើងនៅត្រង់ព្រំប្រទល់ស្រុកជាំក្សាន្តខេត្តព្រះវិហារនិងព្រំប្រទល់ស្រុកត្រពាំងប្រាសាទក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២១។

លោកព្រះរាជអាជ្ញារងបានបន្តថា៖ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានចាប់ជនសង្ស័យចំនួន៤នាក់។ក្រោយការចាប់ខ្លួនពួកគេទាំង៤នាក់ជាប់ពាក់ព័ន្ធបទល្មើសចំនួន២។ទី១ជនទាំង៤នាក់បានប្រព្រឹត្តិល្មើសសេចក្តីសម្រេចនៃរដ្ឋបាលតាមបទបញ្ញាតិមាត្រា១១.កថាខណ្ឌ១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់កាឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ទី២ក្នុងខ្លួនពួកគេទាំង៤នាក់នោះសមត្ថកិច្ចបានធ្វើតេស្តដើម្បីពិនិត្យរកសារធាតុញៀនជាលទ្ធផលមាននូវសារធាតុញៀនទាំងអស់។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕



 

No comments:

Post a Comment

Pages