អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្ត នៅក្នុងស្រុកអូររាំង - BNP

Breaking

Wednesday, April 7, 2021

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្ត នៅក្នុងស្រុកអូររាំង

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារទី០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សា្វយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត​ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ បបានអញ្ជើញចុះពិនិត្យមើលទីតាំងដីចម្ការដែលបានដាំដុះដើមកញ្ឆាដោយខុសច្បាប់​ នៅក្នុងភូមិសាស្ត្រស្រុកអូររាំង​ ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានធ្វេីការបង្ក្រាប​ និងធ្វេីការបំផ្លាញចោល​ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។ 


ឯកឧត្តម អភិបាលខេត្ត​ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យមើលដីពាក់ព័ន្ធមួយចំនួនក្នុងស្រុកអូររាំង ដែលប្រជាពលរដ្ឋបានកាប់ព្រៃរុករានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់នៅក្នុងតំបន់គម្រោងសាងសង់ព្រលានយន្តហោះ​ និងបានឲ្យមន្ទីរពាក់ព័ន្ធ​ សហការជាមួយអាជ្ញាធរស្រុក​ ដេីម្បីធ្វេីការកំណត់ព្រំប្រទល់ដីគម្រោងសាងសង់ព្រលានយន្តហោះនេះឲ្យបានច្បាស់លាស់៕




 

No comments:

Post a Comment

Pages