រដ្ឋបាលខេត្តស្វាយរៀង ចេញប្រកាសពីការរកឃើញអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅក្រុងបាវិតចំនួន២៥២នាក់ និងបិទទីតាំង៧កន្លែងបន្ថែមទៀត - BNP

Breaking

Thursday, April 1, 2021

រដ្ឋបាលខេត្តស្វាយរៀង ចេញប្រកាសពីការរកឃើញអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅក្រុងបាវិតចំនួន២៥២នាក់ និងបិទទីតាំង៧កន្លែងបន្ថែមទៀត

ខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ១៩ ចំនួន១០ នាក់បម្រើការងារនៅកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត កាលពីថ្ងៃទី២៨ ខែមីនា ក្រុមការងារបានយកវត្ថុវិភាគសំណាកចំពោះអ្នកមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថា មានជំងឺកូវីដ១៩ នៅកាស៊ីណូមួយកន្លែងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈលទ្ធផលវិជ្ជមានកូវីដ១៩ ដែលមានឈ្មោះដូចខាងក្រោម៖

ទី១៖ បុរសឈ្មោះសន សុខគឹម អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៤នាក់ ស្រី៧នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្តត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ទី២៖ បុរសឈ្មោះ ណុប ចាន់ថូន អាយុ៣២ឆ្នាំ នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៨នាក់ ស្រី១១នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្តត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ទី៣៖ ស្ត្រីឈ្មោះ ជេត សាវ៉េត អាយុ៣៥ឆ្នាំ មានទីលំនៅនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៧នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកធ្វើតេស្តត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

ទី៤៖ ស្ត្រីឈ្មោះ មៀច សារ៉េន អាយុ៤៨ឆ្នាំ មានទីលំនៅនៅភូមិថ្មីឃុំចំបក់ស្រុកស្វាយជ្រំ

ទី៥៖ ស្ត្រីឈ្មោះ ក្រូច ឈាន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្រម៉រ ឃុំបុសមន ស្រុករំដួល

ទី៦៖ ស្ត្រីឈ្មោះ ឃាន ណាន អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ

ទី៧៖ ស្ត្រីឈ្មោះ ម៉ៅ ភឿន អាយុ២៧ឆ្នាំ មានទីលំនៅនៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក

ទី៨៖ បុរសឈ្មោះ ស៊ិន ស៊ីថា អាយុ៣៨ឆ្នាំ មានទីលំនៅនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ

ទី៩៖ បុរសឈ្មោះ ចាន់ វិចិត្រ អាយុ៥៨ឆ្នាំ មានទីលំនៅនៅភូមិតាបឹប ពៅសង្កាត់បាវិត ក្រុងបាវិត

ទី១០៖ បុរសឈ្មោះ សយ សុចសុវណ្ណារាជ អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រដែត ឃុំព្រះពន្លាស្រុកកំពង់រោទិ៍។ បច្ចុប្បន្នអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ ដែលមានអ្នកប៉ះពាល់ចំនួន២៥២នាក់ ស្រី១១៤នាក់ ត្រូវបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ចំពោះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ខាងលើ ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ននិងយកធ្វើជាមណ្ឌិលចត្តាឡីស័ករួមមាន៖

*កាស៊ីណូបាវិត ម៉ុកបាយស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត

*គ្លីនិកសន្តិភាពថ្មី ស្ថិតនៅភូមិតាពៅ សង្កាត់បាវិតក្រុងបាវិត

*គ្លីនិកវេជ្ជបណ្ឌិតគឹមបុត្រ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត

*មន្ទីរសម្រាកព្យាបាលសោភ័ណអូវ៉ាងស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត

*ឱសថស្ថានលីហួរ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត

*ហាងគុយទាវកំពតដួងចិត្ត ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត

*ទីតាំងផ្ទះជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត (សនសុខគឹមស្នាក់នៅ)។

រដ្ឋបាលខេត្តសូមអំពាវនាវ ដល់អ្នកពាក់ព័ន្ធ ឬបានដឹងថា មានប៉ះពាល់ជាមួយអ្នកទាំង ១០នាក់ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃប្រសិនបើមានការប្រែប្រួលសុខភាពសូម ផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋានឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ០៩៧៥០៣ ៤៥៦៧ ឬ ០៤៤៧១២ ៥២៣ដើម្បីក្រុមការងារចាត់វិធានការបន្ត។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺ កូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន២៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំចំនួន២៦នាក់ផងដែរ៕



 

No comments:

Post a Comment

Pages