រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរភារកិច្ចមុខតំណែង មន្ត្រីរាជការនៃរដ្ឋបាលខេត្តក្រចេះ - BNP

Breaking

Wednesday, March 17, 2021

រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរភារកិច្ចមុខតំណែង មន្ត្រីរាជការនៃរដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ រសៀលថ្ងៃអង្គារទី១៦ ខែមីនា ឆ្នាំ២០២ រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសតែងតាំងមុខតំណែងថ្មី និងផ្លាស់ប្តូរភារកិច្ច របស់មន្រ្តីនៃរដ្ឋបាលខេត្តក្រចេះ ចំនួន០៥រូប ក្រោមអធិបតីភាព ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត។ 


ក្នុងពិធីតែងតាំងមុខតំណែងនាយករងរដ្ឋបាល នាយករងទីចាត់ការរដ្ឋបាល នាយករងទីចាត់ការអន្តរវិស័យ នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស ប្រធានការិយាល័យ អនុប្រធានការិយាល័យកសាងសមត្ថភាព។ 


ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត មានប្រសាសន៍បញ្ជាក់ថាការប្រគល់មុខតំណែងថ្មីជូនដល់មន្រ្តីរាជការទាំង០៥រូបនាពេលនេះ ៖ គឺជាការជ្រើសរើស និងផ្តល់ឱកាសរួមនឹងទំនុកចិត្តលើសមត្ថភាពរបស់មន្រ្តី ពីថ្នាក់ដឹកនាំខេត្ត ដើម្បីឲ្យពួកគាត់ចូលរួមកសាង និងអភិវឌ្ឍខេត្ត ហើយត្រូវចាំថាក្នុងនាមជាមន្រ្តីរាជការក្រោមឱវាទ ជាពិសេសមន្រ្តីវ័យក្មេង គ្មានទេពាក្យថា “ទេ ធ្វើមិនកើត ” ត្រូវប្រកាន់នូវពាក្យថា “នឹងព្យាយាម”។ 


ឯកឧត្តម អភិបាលរងខេត្ត មានប្រសាសន៍បន្តថា ៖ ការតែងតាំងនេះគឺបង្ហាញឲ្យឃើញ ពីការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់សាលាខេត្ត ដើម្បីឲ្យមន្ត្រីមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ច តាមលក្ខណៈការងាររបស់ខ្លួនដែលបានកំណត់ និងបានណែនាំដល់មន្ត្រីទាំងអស់ខិតខំរៀនសូត្រ ស្វែងយល់ និងចូលរួមវគ្គជំនាញខ្លីៗ តាមរយៈវគ្គបណ្តុះបណ្តាលដើម្បីក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍលើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម តាមបច្ចេកវិទ្យាជឿនលឿន សំដៅធ្វើយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរឡើង ដើម្បីធានាដល់ការបំពេញក្នុងការផ្តល់សេវាកម្មសាធារណៈ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តឲ្យកាន់តែឆាប់រហ័ស។ 


ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់មន្ត្រីរាជការដែលប្រកាសតែងតាំងថ្មី ត្រូវខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនរបបប្រជុំ ដើម្បីពង្រឹងការងារក្នុងអង្គភាពនៃរដ្ឋបាលខេត្ត និងមានការទំនាក់ទំនងល្អ ជាមួយអង្គភាពមន្ទីរជុំវិញខេត្ត ដើម្បីបម្រើសេវាសាធារណៈជូនអ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ និងទាន់ពេលវេលា៕








 

No comments:

Post a Comment

Pages