អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្រុងកំពង់ឆ្នាំង - BNP

Breaking

Wednesday, March 31, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែមីនាឆ្នាំ២០២១​នេះ លោកជំទាវ​ ប៊ន​ សុភី​ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិកគណៈកម្មាធិការសាខាខេត្ត និងអនុសាខាក្រុង​ បានចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅសង្កាត់ប្អេរ​ និងសង្កាត់ខ្សាម​ ក្នុងក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង។ 


ក្នុងឱកាសនោះលោកជំទាវ​ បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ ក្នុងនោះត្រូវអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕




 

No comments:

Post a Comment

Pages