ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ - BNP

Breaking

Thursday, March 25, 2021

ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៦៣នាក់ ដែលបានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ និងបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះរៀងៗខ្លួន។


ប្រជាពលរដ្ឋចំនួន ៦៣នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ក្រោយយកសំណាកធ្វើតេស្តមិនមានមេរោគកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ ត្រូវបានអាជ្ញាធរស្រុកអង្គស្នួល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។


លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានសម្ដែងនូវការអបអរសាទរ ដែលបងប្អូនប្រជាពលរដ្ឋទាំង ៦៣នាក់ មិនមានអ្នកណាម្នាក់វិជ្ជមាននូវមេរោគកូវីដ-១៩ ។ លោកអភិបាលស្រុកអង្គស្នួល បានថ្លែងអំណរគុណយ៉ាងជឿបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ដែលមានការអត់ធ្មត់ និងចូលរួមជាមួយអាជ្ញាធរបានយ៉ាងល្អ ក្នុងការធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។


ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកអង្គស្នួល បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំង ៦៣នាក់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ ៣កុំ។ លោកអភិបាលស្រុកអង្គស្នួល ក៏បានសំណូមពរដល់បងប្អូនប្រជាពរដ្ឋ នៅពេលត្រឡប់ទៅលំនៅឋានវិញ សូមបន្តផ្សព្វផ្សាយវិធានការទាំងនេះ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ។


ក្នុងនោះដែរ លោកអភិបាលស្រុក បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង ៦៣នាក់ ក្នុង១នាក់ទទួលបាន៖ អង្ករ២៥ គីគីឡូក្រា មី ១កេសតូច ម៉ាសក្រណាត់ ៥ម៉ាស អាល់កុល១ដបតូច និងថវិកា​មួយចំនួន ជាថវិការបស់រដ្ឋបាលខេត្ត៕





 

No comments:

Post a Comment

Pages