រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិន សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ - BNP

Breaking

Thursday, March 4, 2021

រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិន សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិននៅខេត្តព្រះសីហនុ ជូនដល់់រដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ  ។ 

អំណោយក្នុងនោះរួមមាន÷ 

១.របាំងមុខចំនួន ២០០០ របាំង

២.ស្រោមដៃចំនួន ១០.០០០ គូរ

៣.អាល់កុលចំនួន ២០ កាន

៤.អាល់កុលដបតូចចំនួន ៦០០ ដប

៥.ទឹកលាងដៃចំនួន ៤០០ ដប 


ក្នុងឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី  អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណចំពោះសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិននៅខេត្តព្រះសីហនុ  ដែលបានចូលរួមឧបត្ថម្ភរបាំងមុខ និងសម្ភារ:មួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់បំរើឱ្យការងារការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ៕




 

No comments:

Post a Comment

Pages