អភិបាលខេត្តតាកែវ​ បន្តចុះពិនិត្យមណ្ឌលចត្តាឡីស័កក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃយកមកធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ - BNP

Breaking

Friday, March 12, 2021

អភិបាលខេត្តតាកែវ​ បន្តចុះពិនិត្យមណ្ឌលចត្តាឡីស័កក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃយកមកធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ

ខេត្តតាកែវ៖  ឯកឧត្ដម​ អ៊ូច​ភា​ អភិបាល​ខេត្ត​នៃគណៈអភិបាល​ខេត្តតាកែវ​ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ​ នៅរសៀលថ្ងៃទី​ ១១​​ ខែមីនា​ ឆ្នាំ​២០២១​ បានអញ្ជេីញចុះពិនិត្យមណ្ឌលចត្តាឡីស័​ នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងត្រៀមដាក់ពលករ ស្នាក់នៅ​ និងធ្វេីចត្តាឡីស័ក​ឱ្យបានត្រឹមត្រូវ។ 


ក្នុងឱកាសចុះពិនិត្យក៏ដូចជាត្រៀមដាក់ពលករនេះដែរ​ ឯកឧត្ដម​ អ៊ូច​ ភា​ អភិបាល​ខេត្ត​ បានមានប្រសាសន៍ដោយធ្វេីការណែនាំទៅដល់បងប្អូនពលករដែលទេីបវិលត្រឡប់មកពីប្រទេសថៃ​ នឹងកំពុងតែធ្វេីចត្តាឡីស័ក​ នាពេលនេះ​ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ក៏ដូចជាវិធានការណ៍សម្តេចតេជោ​ ហ៊ុន​សែន​ ៣កុំនឹង៣ការពារ​ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យេីង​។ 


ជាមួយគ្នានេះដែរ​ ឯកឧត្ដម​ អ៊ូច​ ភា​ ក៏បា​នណែនាំបន្ថែម​ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់​លេីការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ​ ពិសេសយកសំណាកអោយបានត្រឹមត្រូវ​ ហេីយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វេីចត្តាឡីស័ក​ ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល​ ដោយមិនត្រូវដេីរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត​ ពោលរយៈពេល១៤ថ្ងៃ​ត្រូវអនុវត្តអោបានល្អប្រសេីរ​ ដេីម្បីអោយសហគមន៍របស់យេីង​ យកឈ្នះកូវីដ១៩​ ៕




 

No comments:

Post a Comment

Pages