ពិតជាកូនបំផ្លាញមែន សង្ស័យថ្នាំញៀនរើឡើង បែរជាដុត ផ្ទះឆេះខ្ទេចគ្មានសល់ - BNP

Breaking

Thursday, March 11, 2021

ពិតជាកូនបំផ្លាញមែន សង្ស័យថ្នាំញៀនរើឡើង បែរជាដុត ផ្ទះឆេះខ្ទេចគ្មានសល់

ខេត្តបាត់ដំបង ៖ ពិតជាកូនបំផ្លាញមែន សង្ស័យថ្នាំញៀនរើឡើង បែរជាដុត ផ្ទះឆេះខ្ទេចគ្មានសល់ កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចក្រុមទី១២ ភូមិស្ពានឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។


ជនបង្កឈ្មោះ ឌុល រដ្ឋា ហៅ ខ្វែវ អាយុ៣៣ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវជាកូនម្ចាស់ផ្ទះ (មុខសញ្ញាបែកថ្នាំ)។ ចំណែកម្ចាស់ផ្ទះ ជាឪពុក ឈ្នោះ យ៉ែម សុវ៉ាន់ អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។


ប្រភពខាងលើបន្តថា ការខូចខាតរួមមាន ផ្ទះតម្កល់ទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ១ខ្នង និងសម្ភារៈក្នុងផ្ទះទាំងស្រុងសរុបទំហំនៃការខូចខាតអស់ថវិកាប្រហែល១០.០០០.០០០រៀល មិនមានរងរបួសដល់មនុស្សឡើយ។


សមត្ថកិច្ចបញ្ជាក់ផងដែរថា ក្នុងករណីខាងលើនេះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយមូលហេតុផ្ទះឆេះអស់ទើបបានទទួលព័ត៌មាន៕



 

No comments:

Post a Comment

Pages