អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជនមួយកន្លែង សម្រាប់ត្រៀមបំរុងធ្វើជាទីតាំងទី៣ទុកជាកន្លែងព្យាបាលជំងឺកូវីដ-១៩ - BNP

Breaking

Wednesday, March 10, 2021

អាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជនមួយកន្លែង សម្រាប់ត្រៀមបំរុងធ្វើជាទីតាំងទី៣ទុកជាកន្លែងព្យាបាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នាថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមបំរុងទុកជាកន្លែងព្យាបាលទី៣។ ក្រុមការងារបានបន្តចុះពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតនៅស្រុកស្វាយទាប ដើម្បីផ្គូរផ្គង់ជ្រើសរើសបំរុងទុកប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ។


សូមជម្រាបជូនថា៖ កន្លងមករដ្ឋបាលខេត្តស្វាយរៀងបានរៀបចំទីតាំងបម្រុងទុកព្យាបាលជំងឺកូវីដ១៩ចំនួន ២កន្លែង​ រួមមាន៖ ទី១មន្ទីរពេទ្យបង្អែកស្វាយជ្រំ ទី២មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីទ្រសភាពការណ៍ការក្នុងករណីមានការផ្ទះ​ឡើងនូវជំងកូវីដ១៩ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីត១៩ វិជ្ជមាន ២នាក់ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងករណីដែលមានអ្នកជំងឺច្រើនពេញមន្ទីរពេទ្យ ស្វាយជ្រំ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលកូវីត១៩ បើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជនសម្រាប់រៀបចំទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀត៕




 

No comments:

Post a Comment

Pages