អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋក្រ១ និងក្រ២ ចំនួន១២គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ - BNP

Breaking

Wednesday, March 10, 2021

អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋក្រ១ និងក្រ២ ចំនួន១២គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរស្រុកកងមាស ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋក្រ១ និងក្រ២ ចំនួន១២គ្រួសារ (កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ) ដែលជាប់ពាក់ព័ន្ធនឹបុរសជនជាតិខ្មែរ ឈ្មោះ ម៉ឺ ស៊ីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស។


ក្នុងឱកាសនោះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស។ ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវ ដល់អ្នកដែលកំពុងតែធ្វើចត្តាឡីស័ក អនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាលប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដ-១៩។


អំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់១គ្រួសារៗ ទទួលបានថវិកាចំនួន៣០០.០០០រៀល និងអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុង១គ្រួសារ អង្ករចំនួន៥០គីឡូក្រាម និងម៉ាស់ចំនួន២០ម៉ាស់។


គួរបញ្ជាក់ថា៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ដែលមកពីតំបន់ដែលមានហានិភ័យខ្ពស់(ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១) ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកបុរសខាងលើ មកធ្វើចត្តាឡីស័ក នៅមណ្ឌលច័ត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយកសំណាកពិនិត្យ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ 


នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ទទួលបានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាបុរសខាងលើមានលទ្ធផលវិមានកូវីដ-១៩។ បច្ចុប្បន្នបុរសខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យស្រាវជ្រាវបន្ថែមទៀតរកអ្នកដែលពាក់ព័ន្ធនឹងករណីបុរសខាងលើ និងបញ្ជូនអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងមានហានិភ័យខ្ពស់ចំនួន ៤៣នាក់ មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីតាមដានសុខភាព និងពិនិត្យសំណាក៕






 

No comments:

Post a Comment

Pages