ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត ក្នុងខេត្តបាត់ដំបង - BNP

Breaking

Thursday, February 25, 2021

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្តលើកទី ១ របស់មន្ត្រីនគរបាលជាតិក្នុងខេត្ត មន្ត្រីសុខាភិបាល និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង។  


នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលខេត្តជាច្រើនរូបទៀត។ 


សូមជម្រាមជូនដែរថា ការចាក់វ៉ាក់ការពារជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបង មានចំនួន ៦ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្កែកស្រុកមោងឫស្សី សំពៅលូន ថ្មគោល និងមន្ទីរបង្អែកស្រុកឯកភ្នំ៕







 

No comments:

Post a Comment

Pages