អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងដីមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់របស់រដ្ឋបាលព្រៃឈើខេត្តកោះកុង - BNP

Breaking

Friday, February 26, 2021

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងដីមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់របស់រដ្ឋបាលព្រៃឈើខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងដីមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់របស់រដ្ឋបាលព្រៃឈើខេត្តកោះកុង ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង។ 


គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យបញ្ជាក់អំពី PV នៃដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋបាលព្រៃឈើ ដែលទីតាំងដីនេះស្ថិតនៅខាងលិចផ្លូវសិរីកា ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕






 

No comments:

Post a Comment

Pages