ឯកឧត្ដម​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគ្គង - BNP

Breaking

Tuesday, February 2, 2021

ឯកឧត្ដម​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ ដាក់នូវគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោតនិងជីវចម្រុះជលផលទន្លេមេគ្គង

ខេត្តក្រចេះ៖ ឯកឧត្ដមអភិបាលខេត្តក្រចេះដាក់នូវគោលការណ៏សំខាន់ៗមួយចំនួនដល់អជ្ញាធរភូមិ ឃុំ មន្ត្រីជលផល ឆ្មាំទន្លេអភិរក្សផ្សោត និងប្រជាការពារ ដែលពាក់ព័ន្ធស្រុកទាំងបីក្នុងខេត្ត ដើម្បីការពង្រឹង ការអភិរក្សសត្វផ្សោត និងជីវចម្រុះជលផលទន្លេមេគ្គង។ គោលការណ៏ទាំងនោះរួមមាន ត្រូវបន្ដកិច្ចសហការអោយបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយអង្គការ WWF ប្រចាំប្រទេសកម្ពុជា ក្នុងអនុវត្តការងារការពារ និងគ្រប់គ្រងទីជម្រកប្រភេទធនធានជលផល បន្តសហការជិតស្និទ្ធជាមួយ នឹងសហគមន៍មូលដ្ឋាន និងដៃគូផ្សេងទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ជលផល និងធ្វើការហាមឃាត់ការប្រើប្រាស់ មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សោត ត្រូវបន្ដការតាមដាន និងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ និងដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណីសម្រាប់សត្វផ្សោត។ 


ជាពិសេសជាងនេះត្រូវធ្វើការល្បាតជាប្រចាំត្រួតពិនិត្យ បង្ក្រាប់បទល្មើសជលផល និងខិតខំស្រាវជ្រាវរកជនល្មើស ដែលប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់យកទៅផ្ដន្ទាទោសតាមប្បាប់ជលផល។ ការដាក់នូវគោលការណ៍នេះនាសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ​២០២១ នៅប៉ុស្ដិឆ្មាំទន្លេអភិរក្សផ្សោតកាំពី ដែលឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការពង្រឹងការអភិរក្សសត្វផ្សោតនិងជីវចម្រុះជុលផលទន្លេមេគ្គង ដោយមានការអញ្ជើញចូលរួមពីលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផល និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា។ 


ក្នុងគោលបំណង ការពារ និងគ្រប់គ្រងទីជម្រកប្រភេទធនធានជលផលកពុងរងគ្រោះ/បង្កើនចំនួនសត្វផ្សោតក្នុងដែនទឹកធម្មជាតិ និងការកាត់បន្ថយអត្រាស្លាប់នៃសត្វផ្សោតក្នុងកម្រិត អប្បបរមា/កាត់បន្ថយការធ្វើនេសាទល្មើសច្បាប់ក្នុងកន្លែងអភិរក្សជលផលពិសេសកន្លែងអន្លង់ផ្សោតរស់នៅ។ 


ឯកឧត្ដម វ៉ា ថន មានប្រសាសន៍បន្តថា ការដែលយើងរួមគ្នាការពារ និងអភិរក្សសត្វផ្សោតទាំងនេះ ជាកត្តាមួយ ដ៏សំខាន់សម្រាប់ខេត្តក្រចេះក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តបន្ទាប់ពីប្រសាទអង្គរវត្ត និងជាសម្បត្តិដ៏មហាសាលសម្រាប់កម្ពុជានៅសល់ប្រមាណជា៩៥%ក្នុងទឹកដីខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលពិភពលោកត្រូវបាត់បង់សត្វផ្សោតទឹកសាប់ស្ទើរផុតពូជទៅហើយ។ 


ការដាក់ចេញនូវគោលការណ៏ពេលនេះគឺជាឆ្លើយតបទៅការលើកឡើងរបស់លោកលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា និងលោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្ស នៃនាយកដ្ឋានជលផលបានបញ្ជាក់ថា ជាមួយគ្នាទៅនឹងការទទួលបាននូវមោទនភាព លើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ តែនៅប្រឈមនិងបញ្ហាចំបងៗជាច្រើនរួមមាន ការនេសាទឧបករណ៏មង និងការនេសាទខុសប្បាប់ដ៏ទៃទៀត ដូចជាការប្រើប្រាស់គ្រឿងឆក់  នុយនេសាទដែលមានសារធាតុពុល និងគ្រឿងផ្ទុះសប្បនិមិត្រដែលបង្ករផលប៉ះពាល់ដល់សត្វផ្សោត និងជីវចម្រុះជលផលជារួម ។ជាក់ស្ដែងចំនួនផ្សោតស្លាប់មានការកើនឡើងជាលំដាប់រួមមាន ក្នុងឆ្នាំ២០១៨ស្លាប់៥ក្បាល​ ( កូនផ្សោត៤ក្បាលនិងផ្សោតពេញវ័យ៤ក្បាល) ឆ្នាំ២០២០ស្លាប់៩ក្បាល(កូនផ្សោត៤ក្បាលនិងផ្សោតពេញវ័យ៥ក្បាល)និងក្នុងខែមករាឆ្នាំ២០២១ស្លាប់២ក្បាល(កូនផ្សោត១ក្បាលនិងផ្សោតពេញវ័យ១ក្បាល)។ ការស្លាប់ក្នុងចំនួនកើនឡើងជាបន្តបន្ទាប់នេះកំពុងប្រឈមទៅនិងនិរន្តរភាពនៃសត្វផ្សោតនៅក្នុងទន្លេមេគង្គ៕







 

No comments:

Post a Comment

Pages