អភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យច្រកទ្វារអន្តរជាតិចាំយាម និងបន្ទាត់ព្រំដែន ដើម្បីពង្រឹងការទប់ស្កាត់ពលករឆ្លងដែន - BNP

Breaking

Wednesday, February 3, 2021

អភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យច្រកទ្វារអន្តរជាតិចាំយាម និងបន្ទាត់ព្រំដែន ដើម្បីពង្រឹងការទប់ស្កាត់ពលករឆ្លងដែន

ខេត្តកោះកុង៖ នាថ្ងៃពុធទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យច្រកទ្វារអន្តរជាតិចាំយាម និងបន្ទាត់ព្រំដែន ដើម្បីពង្រឹងការទប់ស្កាត់ពលករឆ្លងដែនក្នុងគោលបំណងតម្រូវឱ្យធ្វើចត្តាឡីស័កគ្រប់ៗរូប និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។


ជាមួយគ្នានេះដែរ លោកជំទាវសូមឱ្យសមត្ថកិច្ចគ្រប់រូប មានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ព្រមទាំងសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើយ៉ាងណាគ្រប់គ្រងឱ្យបាននូវពលករ ដែលវិលមកស្រុកកំណើតវិញ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕


 

No comments:

Post a Comment

Pages