កុកមិនភ្លេចជង់មែន .! កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ របស់លោក ហេង អឿន ឃាត់ខ្លួនអ្នកញៀនល្បែង១៣នាក់នឹងវត្ថុតាងមួយចំនួននៅស្រុកពារាំង ? - BNP

Breaking

Monday, January 18, 2021

កុកមិនភ្លេចជង់មែន .! កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ របស់លោក ហេង អឿន ឃាត់ខ្លួនអ្នកញៀនល្បែង១៣នាក់នឹងវត្ថុតាងមួយចំនួននៅស្រុកពារាំង ?

ខេត្តព្រៃវែង៖  នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១វេលាម៉ោង១៣នឹង៤០នាទី កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសហការណ៍ ជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ កម្លាំងធិការដ្ឋាននគរបាលស្រុកពារាំង បានចុះបង្រ្កាបល្បែងសុីសង ជល់មាន់ខុសច្បាប់ មួយកន្លែងនៅចំណុចរោងទារ មានម្ចាស់ឈ្មោះ ឡុង នី   ប្តីប្រពន្ធ បច្ចុប្បន្នម្ចាស់រោងទារទៅធ្វើការងារនៅប្រទេសកូរ៉េ ។ 


ដោយឈ្មោះ ហេង អឿន ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិសំរាប ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង លួចបើកលេងល្បែងសុីសងជារៀងរាល់ថ្ងៃ តែត្រូវអស់លក្ខណ៏ ពលរដ្ឋរាយការណ៏ប្រាប់សមត្ថកិច្ច ចុះបង្រ្កាបទាន់ពេលវេលា ។


ពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍ មកសមត្ថកិច្ចទើបឈានដល់ការបង្រ្កាបតែម្តង ហើយឃាត់ខ្លួន បានអ្នកញៀនល្បែង១៣នាក់រួមវត្ថុតាងមួយចំនួនរួមមាន៖


១ អង្រុតក្រុងមាន់ចំនួន០៩អង្រុត


២ កន្រ្តក់មាន់ចំនួន ៥ កន្ត្រក


៣ ស្កុតបិតខ្នាយមាន់មានចំនួន៤៨ស្កុត


៤ ធុងក្លាស់សេ ភេជ្ជះចំនួន១ធុងតូច


៥ កៅអីតូចចំនួន ១៧កៅអី


៦ ម៉ូតូចំនួន២២ គ្រឿង


៧ រថយន្តចំនួន៥គ្រឿង


សូមបញ្ជាក់ថា៖ ទីតាំងខាងលើនេះត្រូវបានសមត្តកិច្ចធ្លាប់បានចុះបង្រ្កាបនឹងធ្វើកិច្ចសន្យាចំនួន២ដងរួចមកហើយ។


ប្រជាពលរដ្ឋនឹង មហាជនរងចាំមើលថា៖ ប្រមុខថ្នាក់ដឹកនាំអនុវត្តន៍ច្បាប់ នៅក្នុងខេត្តព្រៃវែង មានចំណាត់ការណ៍បែបណា ចំពោះអ្នកញៀនល្បែង នឹងម្ចាស់ សង្វៀនប្រជល់មាន់ នឹងអាប៉ោងខុសច្បាប់ ធ្លាប់មានកិច្ចសន្យាពីរដងកន្លងមក នៅតែបន្តលេងរហូតដល់ថ្ងៃចុះចាប់បង្រ្កាប៕






 

No comments:

Post a Comment

Pages