អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដី សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលបានស្នើសុំទីតាំងនៅភូមិសាស្ត្រភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ - BNP

Breaking

Friday, January 22, 2021

អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដី សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលបានស្នើសុំទីតាំងនៅភូមិសាស្ត្រភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ

ខេត្តកោះកុង៖ នាថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យផ្ទៀតផ្ទាត់ទីតាំងដីទំហំ ៣៣៣,៣៨ ហិកតា សម្រាប់វិនិយោគអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដែលបានស្នើសូមដោយក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ស្ថិតនៅភូមិសាស្ត្រភូមិគៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។


ទន្ទឹមនេះ តាងនាមរដ្ឋបាលខេត្តកោះកុង សូមធ្វើការគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាតនេះ ដែលជាសូចនាករមួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តកោះកុង ដែលត្រូវការទឹកស្អាតផ្គត់ផ្គង់មកទីប្រជុំជន ខណៈយើងឃើញមានកំណើនប្រជាពលរដ្ឋកាន់តែច្រើនឡើង និងបានស្នើសូមនូវចំណុចមួយចំនួន៖

១-ផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ករណីបើមានប៉ះពាល់ដល់ពួកគាត់ ខណៈដែលតំបន់នេះមានបញ្ហាប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរ។

២-សិក្សាបច្ចេកទេសឲ្យបានល្អិតល្អន់ និងសហការជិតស្និតជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីបញ្ចៀសបញ្ហាជាយថាហេតុ។

៣-រក្សាលំនឹងស្ថានប្រព័ន្ធ ជាពិសេស ច្រករបៀងសត្វព្រៃ៕





 

No comments:

Post a Comment

Pages