រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រគល់រថយន្តសង្គ្រោះបន្ទាន់២គ្រឿងជូនការិយាល័យស្រុកប្រតិបត្តិសំរោង និងត្រពាំងប្រាសាទជាអំណោយរបស់ក្រសួងសុខាភិបាល - BNP

Breaking

Thursday, January 7, 2021

រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រគល់រថយន្តសង្គ្រោះបន្ទាន់២គ្រឿងជូនការិយាល័យស្រុកប្រតិបត្តិសំរោង និងត្រពាំងប្រាសាទជាអំណោយរបស់ក្រសួងសុខាភិបាល

ឧត្ដរមានជ័យ៖ លោកប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យនិងលោកស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោកឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២០នេះ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ដល់ការិយាល័យស្រុកប្រតិបត្តិសំរោង និងត្រពាំងប្រាសាទ។


លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យបានមានថ្លែងលើកឡើងថា៖រថយន្តសង្គ្រោះបន្ទាន់ទាំង២គ្រឿងនេះ ជាអំណោយរបស់ក្រសួងសុខាភិបាល។ហើយរថយន្តនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។


លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងនៅតាមមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ។ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សា ឱ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា៕




 

No comments:

Post a Comment

Pages