កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបឆ្នោតវៀតណាមខុសច្បាប់និងទីតាំងភ្នាល់បាល់ចំនួនពីរកន្លែងក្នុងសង្កាត់ផ្សារដើមគរ - BNP

Breaking

Wednesday, January 6, 2021

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបឆ្នោតវៀតណាមខុសច្បាប់និងទីតាំងភ្នាល់បាល់ចំនួនពីរកន្លែងក្នុងសង្កាត់ផ្សារដើមគរ

(ភ្នំពេញ)÷កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកសហការជាមួយលោកចៅសង្កាត់ផ្សារដើមគរធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងភ្នាល់បាល់និងឆ្នោតវៀតណាមខុសច្បាប់ពីកន្លែងកាលវេលាម៉ោង ៤.៣០នាទីល្ងាចថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ ទីតាំង

ទី១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២២៣ផ្ទះគ្មានលេខ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ទីតាំងភ្នាល់បាល់)។ 


ទីតាំងទី ២តាមបណ្ដោយផ្លូវលេខ ២២៣Z ផ្ទះ២៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ទីតាំងគាត់ឆ្នោតវៀតណាម)។ 


សមត្ថកិច្ចបានឲ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់បើកលួចលាក់ខាងលើនេះមានការចង្អុលបង្ហាញពីលោកឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបញ្ជាបញ្ជាមន្ត្រីក្រោមឱវាទរួមទាំងលោកចៅសង្កាត់ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដែលលាក់បំពួននៅក្នុងមូលដ្ឋានរបស់ខ្លួនដោយគោរពតាម

បទបញ្ជារបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឲ្យលុបបំបាត់រាល់ល្បែងស៊ីសងភ្នាល់ដាក់លុយគ្រប់ប្រភេទក្នុងមូលដ្ឋានដែលជាហេតុអោយមានអំពើចោរលួច ឆក់ ប្លន់ បង្កើតក្រុមបងតូចបងធំ រួមទាំងអ្នកញៀនល្បែងដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើមានការព្រួយបារម្ភចំពោះល្បែងទីតាំងខាងលើមួយនេះ។ 


​ប្រជប្រជាពលរដ្ឋនៅជិតទីតាំងខាងលើបានសាទរនិងកោតសរសើរដល់លោកអភិបាលខណ្ឌទួលគោកដែលមានវិធានការចុះបង្ក្រាបទៅលើទីតាំងល្បែងស៊ីសង​ទាំងពីរទីតាំងខាងលើនេះដោយសារតែកូនចៅរបស់ពួកគាត់ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ចាញ់​លុយ​អស់​ជាច្រើន​ក្នុង​មួយថ្ងៃៗ​រួមទាំង​មហាជន​មកពី​គ្រប់ទិសទី​នាំគ្នា​មកចាក់​បាល់​ខាងលើនេះ​។​ 


​ជាមួយគ្នា​នោះ​លោក​អភិបាលខណ្ឌ​ទួលគោក​បាន​ជម្រាប​ប្រជាពលរដ្ឋ​ថា ឱ្យ​ជឿជាក់​លើ​អាជ្ញាធរ​ចុះ​ពិតជា​ផ្ដល់​យុ​ត្តិ​ធ​ម៍​បងប្អូន​ដោយ​ចាត់ការ​ទីតាំង​ខាងលើ​ឱ្យអស់​ហើយ​សូម​ប្រជាពលរដ្ឋ​បន្ត​ធ្វើជា​ភ្នែក​ជា​ច្រមុះ​អាជ្ញាធរ​បន្តទៀត​ដើម្បី​មូលដ្ឋាន​យើង​ល្អ​គ្មាន​ល្បែងស៊ីសង​៕




 

No comments:

Post a Comment

Pages