ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមការងារមូលដ្ឋានឃុំបឹងព្រះ នៃស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ - BNP

Breaking

Monday, January 18, 2021

ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមការងារមូលដ្ឋានឃុំបឹងព្រះ នៃស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ

ព្រឹកថ្ងៃអាទិត្យទី១៧ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងាររបស់ក្រុមការងារមូលដ្ឋានឃុំបឹងព្រះ បញ្ហាប្រឈម និងផលប៉ះពាល់នានារបស់ប្រជាពលរដ្ឋនៅក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីសម្របសម្រួល និងដោះស្រាយ។ 


កិច្ចប្រជុំនេះអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេភូមិ និងអាជ្ញាធរពាក់ព័ន្ធ។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប្រធានអង្គប្រជុំ បានដាក់ទិសដៅការងារចំពោះមុខ គឺក្រុមការងារមូលដ្ឋានឃុំ ត្រូវរៀបចំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២០ ដើម្បីត្រៀមប្រជុំឆ្លងនាពេលខាងមុខ សម្រាប់ជាមូលដ្ឋានក្នុងការដាក់ចេញនូវទិសដៅសកម្មភាពការងារឆ្នាំថ្មី២០២១។ 


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកឡើង និងណែនាំកិច្ចការមួយចំនួនពាក់ព័ន្ធវិស័យសន្តិសុខ វិស័យសុខាភិបាល វិស័យអប់រំ វិស័យសង្គមកិច្ច និងបច្ចុប្បន្នភាពទៅនឹងសភាពការទូទៅដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


បន្ទាប់ពីចប់កិច្ចប្រជុំនេះមក ឯកឧត្តម ព្រមទាំងលោកមេឃុំ និងក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យប្រឡាយនៅភូមិអង្រ្កង និងភូមិតាម៉ៅ៕




 

No comments:

Post a Comment

Pages