អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយឧបត្ថម្ភការពារជំងឺកូវី១៩ រួមមាន ម៉ាស់ អាល់កុល និងទឹកសុទ្ធ ពីសមាគមជំនួយសប្បុរសធម៌កម្ពុជា-ចិន - BNP

Breaking

Tuesday, December 15, 2020

អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយឧបត្ថម្ភការពារជំងឺកូវី១៩ រួមមាន ម៉ាស់ អាល់កុល និងទឹកសុទ្ធ ពីសមាគមជំនួយសប្បុរសធម៌កម្ពុជា-ចិន

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារទី១៥ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយម៉ាស់ចំនួន ២០.០០០ ម៉ាស ទឹកសុទ្ធ ចំនួន ២០០ យួរ និងអាល់កុល ចំនួន ៣០០លីត្រ ដែលជាការជួយឧបត្ថម្ភរបស់សមាគមជំនួយសប្បុរសធម៌កម្ពុជា-ចិន។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ដល់សមាគមជំនួយសប្បុរសធម៌កម្ពុជា-ចិន ដែលបានជួយឧបត្ថម្ភម៉ាស ទឹកសុទ្ធ និងអាល់កុលមកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ នៅខេត្តព្រះសីហនុ៕



 

No comments:

Post a Comment

Pages