រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត - BNP

Breaking

Tuesday, December 29, 2020

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ  ដោយមានការអញ្ជើញចូលរួមពីនាយកទីចាត់ការដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ 


កិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ ២០២០ មានរបៀបវីរ:ចំនួន ០៣ លើកយកមកពិភាក្សា៖

១.ត្រួតពិនិត្យរបាយការណ៍ ស្តីពីលទ្ធផលអនុវត្តការងារប្រចាំ ខែធ្នូ ឆ្នាំ២០២០ លើបញ្ហាប្រឈម សំណើរដោះស្រាយ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២១ សម្រាប់មន្ទីរ អង្គភាពនីមួយៗ។ 

២.ផ្សេងៗ 

៣.បូកសរុបកិច្ចប្រជុំ 


លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពក្នុងខេត្ត បំពេញការងារដោយទទួលខុសត្រូវធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទន្ទឹមនោះត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។ 


ក្នុងឱកាសនោះលោក ឈិន សេងងួន ក៏បានធ្វើការណែនាំឱ្យមន្ទីរ អង្គភាព ត្រូវបំពេញសកម្មភាពការងាររបស់ខ្លួនដោយការទទួលខុសត្រូវ ពិសេសផ្ញើរបាយការណ៍មកកាន់សាលាខេត្តឱ្យបានទាន់ ពេលវេលា ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា៕







 

No comments:

Post a Comment

Pages