សមត្ថកិច្ច ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ឃាត់រថយន្តចំនួន០១គ្រឿង ពាក់ព័ន្ធដឹកជញ្ជូនបទល្មើសសត្វព្រៃ - BNP

Breaking

Monday, December 7, 2020

សមត្ថកិច្ច ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ឃាត់រថយន្តចំនួន០១គ្រឿង ពាក់ព័ន្ធដឹកជញ្ជូនបទល្មើសសត្វព្រៃ

ខេត្តរតនគិរី៖ នៅវេលាម៉ោង ១៤:០៥នាទី ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំ ដោយលោក ស៊ិន លីន អភិបាលរងស្រុកស្រុកអូរយ៉ាដាវ និងជាអនុប្រធានអនុគណៈកម្មាធិការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានឃាត់រថយន្តចំនួន០១គ្រឿង ពាក់ព័ន្ធដឹកជញ្ជូនបទល្មើសសត្វព្រៃ តាមបណ្តាយផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ 


កម្លាំងបានដកហូតរថយន្តចំនួន០១គ្រឿង និងសាច់ជ្រូកព្រៃចំនួន ០៣ក្បាល។


បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើបរកែដើម្បីចាត់ការតាមនីតិវិធី ។


 

No comments:

Post a Comment

Pages