អាជ្ញាធរខេត្តក្រចេះ ចុះដោះស្រាយសម្របសម្រួលរវាងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារដីព្រៃឈើបឹងចារ និងប្រជាសហគមន៏ចំនួន៤ នៃឃុំបឹងចារ ស្រុកសំបូរ - BNP

Breaking

Wednesday, December 16, 2020

អាជ្ញាធរខេត្តក្រចេះ ចុះដោះស្រាយសម្របសម្រួលរវាងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារដីព្រៃឈើបឹងចារ និងប្រជាសហគមន៏ចំនួន៤ នៃឃុំបឹងចារ ស្រុកសំបូរ

ខេត្តក្រចេះ៖ ដើម្បីឲ្យការអនុវត្តភារកិច្ចលើការងារគ្រប់គ្រងដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម គង់ គឹមនី  អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្ត ដែលមានសមាសភាពមកពីគ្រប់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ដែលជាក្រុមការងារ បានអញ្ជើញចុះដោះស្រាយ សម្របសម្រួលរវាង ស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារដីព្រៃឈើបឹងចារ ជាមួយប្រជាសហគមន៏ចំនួន៤ នៃឃុំបឹងចារ ដែលមានពាក់ព័ន្ធនិងការគ្រប់គ្រងផ្ទែដីនៅក្នុងតំបន់ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្ដាដីព្រៃឈើបឹងចារស្ថិតនៅភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ។


ក្នុងកិច្ចជួបជុំនេះ ក្រោយពីស្តាប់របាយការណ៍ និងបញ្ហាវិវាទរវាង ស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារដីព្រៃឈើបឹងចារ ជាមួយប្រជាសហគមន៏ទាំង៤រួចមក ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានសម្រេចឆ្លើយតប និងដាក់ចេញវិធានការណែនាំ ដល់អាជ្ញាធរ មន្ត្រីនៃមន្ទីរជំនាញ និងពាក់ព័ន្ធឲ្យពង្រឹងកិច្ចសហការគ្នា ចុះអនុវត្តដើម្បីឈានទៅដោះស្រាយបញ្ចប់បញ្ហាដីធ្លី ដូចជា៖ ប្រជាសហគមន៏ព្រៃឈើទាំង៤ ជាមួយម្ចាស់ស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារដីព្រៃឈើបឹងចារត្រូវដាក់បញ្ហារួមគ្នាដោះស្រាយរួមគ្នា សូមអោយយល់ចិត្តគ្នា ទំនាក់ទំនងល្អ សហការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកំពុងគ្រប់គ្រង ម្ចាស់ស្ថានីយ៍សហការសួរនាំថ្នាក់ដឹកនាំក្នុងមួលដ្ឋាន និងផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និងប្រជាសហគមន៍ពីច្បាប់នៃដែនសមត្ថកិច្ចការអនុវត្តភារកិច្ចរបស់បុគ្គលិក កម្មករ និងដែនសមត្ថកិច្ចត្រូវគ្រប់គ្រងរបស់ប្រជាសហគមន៍ ដោយមិនត្រូវចង់បានកមគ្រប់គ្រងហួសហេតុ ពិសេស ត្រូវគោរពច្បាប់ លិខិតបទដ្ឋាននានារបស់រដ្ឋ។ 


ឯកឧត្តមមានប្រសាសន៍បន្តថា ៖ អាជ្ញាធរមូលដ្ឋានខិតខំអប់រំ ផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋបានយល់ពីការអភិវឌ្ឍន៏ដែលមានផលប៉ះពាល់ផ្នែកខ្លះនៃបងប្អូនប្រជាពលរដ្ឋ មួយវិញទៀតប្រជាពលរដ្ឋកុំចាញ់បោកការញុះញង់ពីមេខ្យល់មួយចំនួនតាមរយៈក្រុមអកត្តិនិងអង្គការសង្គមស៊ីវិលមួយជំនួនតួចដែលតែងតែមកបំភិតបំភ័យក្នុងដែលភូមិសាស្ត្រនេះ។


សូមបញ្ជាក់ថា ការវិវាទដីធ្លីរវាង ស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារដីព្រៃឈើបឹងចារ ជាមួយប្រជាសហគមន៏ចំនួន ៤ជាមូលហេតុដោយកន្លងមកមានការឈួសឆាយដីដែលមិនទាន់បានដោះស្រាយ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមិនទាន់បានដោះស្រាយ ការគ្រប់គ្រងដីជាន់គ្នារវាងសហគម និងម្ចាស់ស្ថានីយ៏ផ្សព្វផ្សាយ និងស្ដារដីព្រៃឈើបឹងចារ ប្រជាពលរដ្ឋសខឹងសម្បានិងពាក្យចោទថាប្រជាពលរដ្ឋកាប់ទន្ទ្រានដីព្រៃជាដើម។ ជាលទ្ធផលគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះបានដោះស្រាយ សម្របសម្រួលដល់ប្រជាសហគមន៏ព្រៃឈើទាំង ៤ ជាមួយម្ចាស់ស្ថានីយ៏ផ្សព្វផ្សាយ និងស្ដារដីព្រៃឈើបឹងចារឈានដល់ការយោគយល់គ្នា ឯកភាពគ្នាស្រមតាមគោលការ ឈ្នះ ឈ្នះ និងគោលការណ៏ច្បាប់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕







 

No comments:

Post a Comment

Pages