ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវលេខ១១២២ ដែលតភ្ជាប់ពីផ្លូវលេខ១១២(សេតេ)មកកាន់ចុងផ្លូវលេខ៨០០ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យមើលសកម្មភាពការអ៊ុតប៉េទីម ស្ថិតនៅលើផ្លូវពូឡូវ៉ៃ ផ្លូវលេខ៣០០ សង្កាត់លេខ៤ - BNP

Breaking

Friday, December 11, 2020

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវលេខ១១២២ ដែលតភ្ជាប់ពីផ្លូវលេខ១១២(សេតេ)មកកាន់ចុងផ្លូវលេខ៨០០ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យមើលសកម្មភាពការអ៊ុតប៉េទីម ស្ថិតនៅលើផ្លូវពូឡូវ៉ៃ ផ្លូវលេខ៣០០ សង្កាត់លេខ៤

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវលេខ១១២២ ដែលតភ្ជាប់ពីផ្លូវលេខ១១២(សេតេ)មកកាន់ចុងផ្លូវលេខ៨០០ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ និងបន្តចុះពិនិត្យមើលសកម្មភាពការអ៊ុតប៉េទីម ស្ថិតនៅលើផ្លូវពូឡូវ៉ៃ ផ្លូវលេខ៣០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុបានណែនាំទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់ធ្វើតាមស្ទង់ដា ឲ្យមានគុណភាពល្អ និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស តាមការចង់បាន របស់ឧបនាយរដ្ឋមន្រី្ត ជា សុផារ៉ា ជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ ។


សូមបញ្ជាក់ផងដែរ ចំពោះការចាក់អ៊ុតបេទីមនេះ គឺ ក្រុមហ៊ុនទាំង៣ នឹងប្រើពេលវេលារយៈពេល៩០ថ្ងៃ គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភ: ឬដើមខែមីនា ឆ្នាំ ២០២១ ខាងមុខនេះផងដែរ ។


ហើយគម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូបេទីមីន័រកម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុងដែលបានចាក់រួចជា បន្តបន្ទាប់មានកម្រាស់០.២៥ម៉ែត្រ។ ជាជំហានដំបូងនេះក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើផ្លូវធំៗជាមុន និងបន្តទៅផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក ៕







 

No comments:

Post a Comment

Pages