រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព (Video Conference) - BNP

Breaking

Tuesday, November 24, 2020

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព (Video Conference)

ខេត្តកោះកុង ៖ ថ្ងៃអង្គារទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព (PNLG Forum 2020) តាមរយៈវីដេអូអនឡាញ។


កិច្ចប្រជុំមានការចូលរួមពីបណ្តាប្រទេសអាស៊ីបូព៌ា ដែលជាសមាជិក អ្នកសិក្សាស្រាវជ្រាវ និងអង្គការដៃគូផ្នែកបរិស្ថាន ដើម្បីបង្ហាញ និងចែករំលែកបទពិសោធន៍ជោគជ័យនៃការគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ្រ ក្នុងគោលដៅចូលរួមអនុវត្តចក្ខុវិស័យរួមមួយ "សុខុមាលភាពសមុទ្រ និងប្រជាពលរដ្ឋ"។


សូមជម្រាបថា រដ្ឋបាលខេត្តកោះកុង បានចូលជាសមាជិក PNLG នេះ នៅឆ្នាំ២០១៦ និងបានពង្រឹង និងពង្រីកការគ្រប់គ្រងតំបន់ឆ្នេរតាមបែបសមាហរណកម្ម (Integrated Coastal Management) របស់ខ្លួន យ៉ាងល្អប្រសើរ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង សេចក្តីព្រាងរបាយការណ៍ស្ថានភាពតំបន់ឆ្នេរខេត្តកោះកុង ការបញ្ជ្រាបការយ់ដឹងអំពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស និងប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម៕








 

No comments:

Post a Comment

Pages