ក្រុមប្រឹក្សាខេត្តកណ្ដាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ នៅស្រុកកោះធំ - BNP

Breaking

Saturday, November 28, 2020

ក្រុមប្រឹក្សាខេត្តកណ្ដាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ នៅស្រុកកោះធំ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងវេទិការផ្សាព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៣ ស្ថិតនៅឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អជ្ញាធរស្រុក និងប្រជាពលរដ្ឋជាង៥០០នាក់។


ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាពេលនេះ ប្រជាពលរដ្ឋបាន លើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ចំនួន ៣៣សំណូមពរ ដែលមានសំណើរដោយក្រដាសមាន ចំនួន ២៧សំណើ និងសំណូមពរ ព្រមទាំងបានលើកឡើងផ្ទាល់មាត់សរុប៤នាក់ ស្មើនិង ៦សំណើរ ក្នុងនោះសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនិងសំណូមពរបញ្ហាផ្លូវ សំណូមពរធ្វើស្ពានបាលេ បញ្ហាសុំបញ្ចុះថ្លៃភ្លើងអគ្គីសនី បញ្ហាសុំធ្វើរបងសាលារៀន សំណូមពរចាក់ដីលើកផ្លូវដើម្បីកុំអោយលិចទឹក។


ក្នុងវេទិកានោះឯកឧត្តម គណៈអធិបតីបានដោះស្រាយ នៅសំណូមពរ ការដូចជាបញ្ហាប្រឈមមួយចំនួន នៅក្នុងវេទិកាផ្ទាល់ នៅសល់បញ្ហាមួយចំនួនទៀត ឯកឧត្ដមគណៈអធិបតី ក៏បានទទួលយកសំណូមពរទាំងអស់នោះ ទៅធ្វើការសិក្សា និងដោះស្រាយជាបន្តទៀត។ ក្នុងដែរឯកឧត្តមគណៈអធិបតី ក៏បានស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះសិក្សា បញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនិងអង្គភាពរបស់ខ្លួន ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ តាមការស្នើសុំ អន់ចិត្តធ្វើបានលទ្ធផលល្អផងដែរ៕





 

No comments:

Post a Comment

Pages