ឯកឧត្ដម​កិត្តិបណ្ឌិត​ ពេជ្រ​ ប៊ុនធិន​ អញ្ជេីញសម្ពោធបើកឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ៣បន្ទប់ នៃសាលាបឋមសិក្សាដូនប៉ុក ស្រុកស្នួល - BNP

Breaking

Wednesday, November 18, 2020

ឯកឧត្ដម​កិត្តិបណ្ឌិត​ ពេជ្រ​ ប៊ុនធិន​ អញ្ជេីញសម្ពោធបើកឱ្យប្រើប្រាស់អគារសិក្សា១ខ្នង ៣បន្ទប់ នៃសាលាបឋមសិក្សាដូនប៉ុក ស្រុកស្នួល

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០នេះ​ ឯកឧត្ដម​កិត្តិបណ្ឌិត​ ពេជ្រ​ ប៊ុនធិន​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក​កម្ម​ពិសេស​ បបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​អគារ​សិក្សា​ថ្មី​១ខ្នង​ ៣បន្ទប់​ នៃសាលា​បឋមសិក្សា​ដូនប៉ុក​ ភូមិ​រហារ៍​ ឃុំស្រែចារ ស្រុកស្នួល​ ខេត្តក្រចេះ​ ដែល​ជាអំណោយ​ពី​សប្បុរស​ជន​ជប៉ុន​ តាម​រយៈ​អង្គការ​TDO ។ 


ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម​ គង់ គឹមនី អភិបាលរងខេត្ត លោក ស៊ីននេជិៈ នេហ្គីហ្សិៈ តំណាងម្ចាស់ជំនួយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក កងកម្លាំង​នគរបាល​​ និង​កងរាជ​អវុធហត្ថ​ស្រុក​ស្នួល​ យុវជន​កាយរឹទ្ធិ​ យុវជន​កាកបាទក្រហម​កម្ពុជា​ យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ស្រុកស្នួល​​ មេឃុំ​ មេភូមិ​ លោកគ្រូ អ្នក​គ្រូ​ និងប្រជាពលរដ្ឋ​ឃុំស្រែចារ​ សរុបចំនួន​៤៥0​នាក់​  ៕










 

No comments:

Post a Comment

Pages