រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំស្ដីពីការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅមណ្ឌលអប់រំកែប្រែពន្ធនាគារខេត្តឧត្ដរមានជ័យ - BNP

Breaking

Monday, November 23, 2020

រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំស្ដីពីការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅមណ្ឌលអប់រំកែប្រែពន្ធនាគារខេត្តឧត្ដរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងឯកឧត្តម  ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្ដីពីការលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅមណ្ឌលអប់រំកែប្រែពន្ធនាគារខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទលោកអភិបាលក្រុង និងមន្ត្រីជំនាញមួយចំនួនទៀត នៅសាប្រជុំស្នងការនគរបាលខេត្តឧត្តរមានជ័យ។


កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុង និងក្រៅពន្ធនាគារខេត្ត និងកំណត់ភូមិសាស្រ្ត បម្រើឱ្យកិច្ចការពារ វិធីសាស្ត្រអន្តរាគមន៍គាំទ្រពេលមានហេតុការណ៍ចៃដន្យកើតឡើង និងកិច្ចសហប្រតិបត្តិការជំនាញរវាងពន្ធនាគារខេត្ត និងស្នងការនគរបាលខេត្ត៕







 

No comments:

Post a Comment

Pages