កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ចុះប្រតិបត្តិការបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់ រុះរើរបាំងព្រូលប្រមាណជាង៣០០ម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ - BNP

Breaking

Monday, November 30, 2020

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ចុះប្រតិបត្តិការបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់ រុះរើរបាំងព្រូលប្រមាណជាង៣០០ម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកក្រួចឆ្មារ ដែលបានរុះរើរនិងកម្ទេចឧបករណ៍នេសាទខុសច្បាប់ និងចាប់ឃាត់បានជនល្មើសនៅនឹងកន្លែងផងដែរ។


ក្នុងប្រតិបត្តិការនោះ មានការចូលរួមពីសំណាក់ ប្រធានមន្ទីរកសិកម្ម អភិបាលស្រុកត្បូងឃ្មុំ អភិបាលរងស្រុកក្រូចឆ្មារ កម្លាំងស្នងការខេត្ត អធិការស្រុកត្បូងឃ្មុំ និងក្រូចឆ្មារ ៤០នាក់, កងរាជអាវុធហត្ថខេត្ត ២០នាក់, ព្រមទាំងកម្លាំងអធិការរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផល សរុបប្រមាណ៨០នាក់។

បើតាមរបាយការណ៍ចុះបង្ក្រាបជាលទ្ធផលក្នុងប្រតិបត្តិការនេះរួមមាន៖

១-បានរុះរើរបាំងផ្ជិតដៃព្រែក ប្រវែង ៥០ម នៅចំណុចព្រែកចង្វារ ស្ថិតនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ។

២-បានរុះរើរបាំងព្រួលចំណុចឈូងដៃព្រះខ្លា ប្រវែង ១០០ម ស្ថិតនៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ។

៣-បានរុះរើរបាំងព្រួលចំណុចឈូងព្រៃខ្មារ ឃុំទួលស្នួលប្រវែង ១២០ម

៤-បានរុះរើធ្នស់ដៃព្រែក (បាំងផ្ជិត) ប្រវែង ៣៥ម នៅចំណុចព្រែកស្រះអង្កាម ស្ថិតនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។

៥-បានមុជទឹកអារផ្ដាច់បង្គោលរបាំងធ្នស់ នៅព្រែកស្រះអង្កាម ដែលមានទ្រង់ទ្រាយធំ ហើយបានបញ្ចប់នៅវេលាម៉ោង៣ និង៤៥នាទីរសៀល ដោយបានធ្វើកំណត់ហេតុនិងអប់រំណែនាំដល់ម្ចាស់របាំងធ្នស់ និងរបាំងព្រួល កុំឲ្យមានប្រព្រឹត្តជាបន្តទៀត។ ករណីមានលើកទី២ ត្រូវទទួលខុសត្រូវចំពោះច្បាប់៕








 

No comments:

Post a Comment

Pages