សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា បានប្រគល់ថវិកាចំនួន ៦លានរៀលនិងគ្រឿងឧបភោគបរិភោគជូនគ្រួសារសព អតីតមន្ត្រីរាជការនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប - BNP

Breaking

Friday, November 20, 2020

សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា បានប្រគល់ថវិកាចំនួន ៦លានរៀលនិងគ្រឿងឧបភោគបរិភោគជូនគ្រួសារសព អតីតមន្ត្រីរាជការនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍៤រោចខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៩ខែ វិច្ជិកា ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តំណាងឯកឧត្តមប្រធានសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងលោក ឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ព្រម​ទាំង​លោក សាម ឡន ចៅសង្កាត់សាលាកំរើក និងមន្ត្រីអជ្ញាធរមូលដ្ឋានបានចូល​រួមប្រគល់​ថវិកាដែលអំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានសមាគមមិត្តបុគ្គលិក កសិកម្មកម្ពុជា ជូនគ្រួសារ​សព​លោក ស៊ឺ លឿរុន អតីតមន្ត្រីរាជការ​ការិយាល័យ​កសិកម្ម​ក្រុង​សៀមរាប នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចំនួន ៦ ០០០ ០០០រៀល និងអំណោយលោកប្រធានមន្ទីរ មានអង្ករចំនួន ៥០គក្រ មីចំនួន០១កេស ទឹកសុទ្ធចំនួន០១កេស ទឹកត្រីចំនួន០១យួរ និងទឹកស៊ីអ៊ីវចំនួន០១​យួរ នៅគេហដ្ឋានគ្រួសារសព ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។


ជាមួយគ្នានេះ លោក ប្រធានមន្ទីរក៏សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសារសពនិងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕






 

No comments:

Post a Comment

Pages