ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ៦៤១ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី - BNP

Breaking

Tuesday, November 3, 2020

ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន ៦៤១ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចំនួន៦៤១ប័ណ្ណស្មើនិង៤០៥គ្រួសារ ត្រូវបានចែកជូនប្រជាពលរដ្ឋជាម្ចាស់ដីនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតាមបណ្ដាមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរស្រុក ឃុំផងដែរ។


លោក យិន បុទុម អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្តក្រចេះ បានអោយដឹងផងដែរថា គម្រោងបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី មានសរុបចំនួន៤០៥គ្រួសារ ស្មើនិង ៦៤១ប័ណ្ណ ។ ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចាស់ ប្រភេទបណ្ណស្លាបមាន់ ដែលចេញដោយរដ្ឋបាលសុរិយាដីកន្លងទៅត្រូវអស់សុពលភាព តាមផ្លូវច្បាប់ចាប់ពីថ្ងៃនេះតទៅ។ ជាក់ស្តែងការប្រគល់បណ្ណសម្គាល់ដីធ្លីនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីវាស់វែង ចុះបញ្ជីប្លង់ជាប្រព័ន្ធ និងបិទផ្សាយឯកសារនៃការវិនិច្ឆ័យដីធ្លីរួចមកហើយ។


ក្នុងឪកាសនោះឯកឧត្ដម ហឿ ស៊ីយ៉ែម បានថ្លែងថា ការចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធនេះធ្វើឡើងទូទាំងខេត្ត មិនថាតែដីរដ្ឋ ឬឯកជននោះទេ។ ដោយម្ចាស់អចលនទ្រព្យ ចូលរួមសហការ និងមានឯកសារគោលសម្គាល់ ទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធទៅតាមដំណាក់កាលនីមួយៗដើម្បីផ្តល់ប្រយោជន៍ដល់ម្ចាស់ដីធ្លីទាំងនោះមានសិទ្ធិពេញលេញ ក្នុងការកាន់កាប់ គ្រប់គ្រងដោយស្របតាមច្បាប់មានចែង។  


ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រាបជូនពីសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជូនការគ្រប់គ្រងដី ការអាស្រ័យផល សិទ្ធប្រើប្រាស់លើដី និងសិទ្ធក្នុងចាត់ចែងលើដីរបស់ខ្លួន។ ហើយការផ្ដល់កម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកជំរុញ និងលើកទឹកចិត្តអោយប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មអោយកាន់តែមានការកើនឡើងថែមទៀត។ម្យ៉ាងទៀតការផ្ដល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនាពេលនេះក៏ជាការរួមចំណែកជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ រវាងក្រុមហ៊ុនដែលកន្លងមកបញ្ហានេះតែងតែកើតឡើងធ្វើអោយប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋបង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់អាជ្ញាធរមានសមត្ថកិច្ច។


ឯកឧត្ដមបានបន្តទៀតថាការធ្វើអោយមានភាពច្បាស់លាស់ដល់ការកាន់កាប់ដីធ្លីរបស់បងប្ងូនប្រជាពលរដ្ឋនេះ សបញ្ជាក់អោយឃើញយ៉ាងច្បាស់នូវនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លីក្នុងការផ្ដល់សម្បទានសេដ្ឋ កិច្ចដល់ក្រុមហ៊ុនវិនិយោគសំដៅជំរុញអោយផ្នែកឯកជនបានរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងផ្ដល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋរស់នៅយ៉ាងពិតប្រាកដ៕







 

No comments:

Post a Comment

Pages