លោក ជូ កុល្លា​ ប្រធាន មន្ទីរ​សា​ធា​រណ​ការ​ខេត្ត កំពង់ធំ​និង លោក ផន ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត ប្រាសាទ គា​បយកលុយ​ពី​ក្រុមឈ្មួញ ! - BNP

Breaking

Monday, November 23, 2020

លោក ជូ កុល្លា​ ប្រធាន មន្ទីរ​សា​ធា​រណ​ការ​ខេត្ត កំពង់ធំ​និង លោក ផន ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត ប្រាសាទ គា​បយកលុយ​ពី​ក្រុមឈ្មួញ !

កំពង់ធំ ÷ រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា​ធា​រណ​ការនិង​លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសបែរជាធ្វើមិនដឹងមិនឮ​ទៅវិញ​។​


​ថ្មីៗ​នេះ​អំពើពុករលួយ​របស់​លោក ផន ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រាសាទ ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ត្រូវបានមន្ត្រី​តុលាការនិងសមត្ថកិច្ច ពាក់ព័ន្ធ​បើក​កកាយ​ជា​សាធារណៈមិន​អាច​បិទ​បាំង​តទៅ ទៀត​បាន​ឡើយ​។


​បន្ទាប់​មក​ក្រុម​អ្នកបើកបរ​ រថយន្តដឹកទំនិញបានធ្វើការតវ៉ាបិទ​ផ្លូវ​ជាតិ​លេខ​៦មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រាសាទ អស់​រយៈពេល​រាប់​ម៉ោង​ដោយ​សារ​ខឹងសម្បា​នឹង​លោក ផន ម៉ៅ ប្រធាន​ស្ថានីយ៍ជញ្ជីង​ថ្លឹង រថយន្ត​ប្រាសាទ គាប​យក​លុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​។​


​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​


​មន្ត្រីរាជការ​នៅក្នុង មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំបានឲ្យដឹងថារហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សា​ធារណ​ការនិង​ដឹកជញ្ជូន មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ និង​បក្ខពួក​នោះទេ​។​


ផ្ទុយ​ទៅ​វិញ​លោក ស៊ុន ចាន់ថុល បណ្តោយ​ឲ្យ​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ និង​លោក ផន ម៉ៅ ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត​ប្រាសាទ ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​។​


សូម្បីតែ​លោក សេង ឈួន ប្រធាន​ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ក៏​បណ្តោយ​ឲ្យ​លោក ផន ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រាសាទ ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដែរ​។​


​ប្រភព​ស្និទ្ធ​នឹង​លោក ជូ កុ​ល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ដោយសារ​អាង​មាន​ឪពុក ក្មេក​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​ក្រសួង ការពារ​ជាតិ​ជា​បង្អែក​ដ៏​រឹងមាំ​ទើប​លោក ជូ កុ​ល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​


សូម្បីតែ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក៏​លោក ជូ កុ​ល្លា ហ៊ាន​ផ្គើន​ដាក់​ដែរ​ព្រោះ​អាង​ឥទ្ធិពល​អំណាច​របស់​ឪពុកក្មេក​ខ្លួនហើយ​បច្ចុប្បន្ន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ធំស្ទើរតែ​ក្លាយ ទៅ​ជា​ក្រុមហ៊ុន​រកស៊ី​ផ្តាច់មុខ​របស់លោក ជូ កុ​ល្លា និង​បក្ខពួក​ទៅហើយ​។


​បញ្ហា​នេះ​ហើយ​ជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​អំពើ​ពុករលួយ​ច្រើនបែប ច្រើន​យ៉ាង​របស់​លោក ជូ កុ​ល្លា និង​លោក ផន ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​ប្រាសាទ ផ្លូវជាតិ​លេខ​៦ ស្រុក​សន្ទុក ត្រូវបាន​លាតត្រដាង ជា​បន្តបន្ទាប់​។​






 

No comments:

Post a Comment

Pages