ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងពិធីសម្ភោធតាំងពិព័ណពាណិជ្ជកម្ម ផលិតផលខ្មែរ យុទ្ធនាការទិញផលិតផលខ្មែរលើកទី៥ ឆ្នាំ២០២០ - BNP

Breaking

Friday, November 6, 2020

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងពិធីសម្ភោធតាំងពិព័ណពាណិជ្ជកម្ម ផលិតផលខ្មែរ យុទ្ធនាការទិញផលិតផលខ្មែរលើកទី៥ ឆ្នាំ២០២០

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ជាក់ ម៉េង ហ៊ាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធតាំងពិព័ណពាណិជ្ជកម្ម ផលិតផលខ្មែរ យុទ្ធនាការទិញផលិតផលខ្មែរលើកទី៥ ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅសួនច្បារក្រុងសែនមនោរម្យ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូអមដំណើរ។


ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លីសាមិ សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មខេត្តជាច្រើនរូបផងដែរ៕






 

No comments:

Post a Comment

Pages