ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំគណបញ្ជាការឯកភាពស្រុកកែវសីមា ផ្សព្វផ្សាយសារាចរណែនាំ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ឋនឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗ - BNP

Breaking

Monday, November 2, 2020

ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំគណបញ្ជាការឯកភាពស្រុកកែវសីមា ផ្សព្វផ្សាយសារាចរណែនាំ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ឋនឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗ

ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីជំនាញ ក្នុងគោលដៅទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកកែវសីមា នៅព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២០ អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញដឹកនាំ " កិច្ចប្រជុំត្រួតពិនិត្យឡើងវិញ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចក្នុងនាមគណ:បញ្ជាការឯកភាពស្រុក ផ្សព្វផ្សាយសារាចរណែនាំ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀត " ដោយមានការចូលរួមពី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរ ពាក់ព័ន្ធ អង្គការដៃគូនានា គណៈអភិបាលស្រុក មេឃុំទាំង ៥ និងមន្ត្រីជំនាញពាក់ព័ន្ធនៃស្រុកកែវសីមា។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំអាគារស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕






 

No comments:

Post a Comment

Pages