អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត - BNP

Breaking

Saturday, November 14, 2020

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត ស្តីពីការពិនិត្យលទ្ធផលការងារសាងសង់លំនៅដ្ឋាន សម្បទានសង្គមកិច្ចជូនគ្រួសារកងទ័ព និងនគរបាលឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តចំណុចស្រែចំប៉ា-ស្វាយធំ ឃុំស្រែសំបូរ និងចំណុចអូរគក់ចន្លោះបង្គោលព្រំដែនលេខ៧៧-៧៨ ក្នុងភូមិសាស្ត្រឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលស្រុកសៀមប៉ាង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំតូចសាលាខេត្ត៕






 

No comments:

Post a Comment

Pages