អាជ្ញាធរខេត្តព្រះសីហនុ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ - BNP

Breaking

Wednesday, November 11, 2020

អាជ្ញាធរខេត្តព្រះសីហនុ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកអភិបាលស្រុក លោកមេឃុំ  ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ នៅភូមិអុង ឃុំរាម និង ចំនួន១៣៧គ្រួសារ នៅភូមិជម្ពូខ្មៅ​ ឃុំទួលទទឹង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 


លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក្ខពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មការសាខាកាកបាទក្រហមកម្ពុជា សូមឱ្យប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងជាមួយ ឯកឧត្តម ដួង តារា មកកាន់ភូមិទាំងពីមាន មានភូមិអុង ក្នុងឃុំរាម និងភូមិជម្ពូខ្មៅ ឃុំទទួលទទឹង ស្រុកព្រៃនប់ ដែលកន្លងមកឯកឧត្តមបានចូលរួមព្រឹត្តិការណ៍ ៣វិច្ឆិកា ជាមួយរដ្ឋមន្ត្រីហុងគ្រី បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឥឡូវឯកឧត្តមបានធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ដោយធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ ជាមុនសិនដើម្បីប្រាកដថា សហគមន៍យើងមិនមានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែប្រសិនបើមានការសង្ស័យសូមទូរស័ព្ទមកកាន់លេខ ១១៥ ដើម្បីផ្តល់ប្រឹក្សាពិគ្រោះយោបល់។

  

ក្នុងឱកាសនោះវេជ្ជបណ្ឌិត ស្រេង ហាក់ស្រួល ក្រុមការងារឆ្លើយតបបន្ទាន់ជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំអំពីរបៀបរក្សាការពារការឆ្លងជំងឺកូវីដ-១៩ ÷

១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ 

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល 

៣.ពាក់ម៉ាស់ការពារ ប្រសិនបើយើងមានមានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកសង្ស័យមានកូវីដ-១៩ ត្រូវធ្វើតេស្តរកមេរោគ បើមានការសង្ស័យត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ។ 

  

អំណោយដែលចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៣៦គ្រួសារ នៅភូមិអុង ឃុំរាម និង ចំនួន១៣៧គ្រួសារ នៅភូមិជម្ពូខ្មៅ​ ឃុំទួលទទឹង​ ស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ១ដប នុំ Solite ១ប្រអប់៕






 

No comments:

Post a Comment

Pages