អាជ្ញាធរខេត្តកោះកុង និងក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ នៅក្នុងឧទ្យានជាតិបូទុមសាគរ នៅភូមិសាស្ត្រ - BNP

Breaking

Friday, October 9, 2020

អាជ្ញាធរខេត្តកោះកុង និងក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ នៅក្នុងឧទ្យានជាតិបូទុមសាគរ នៅភូមិសាស្ត្រ

ខេត្តកោះកុង៖ ថ្ងៃសុក្រទី៩ ខែតុលា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងស្នើសុំសិក្សាសក្តានុពលធ្យូងភក់ (peatland) នៅទីតាំងទំហំប្រមាណ ៤,៧៨៨ ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបូទុមសាគរ ភូមិសាស្ត្រឃុំថ្មស និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីមន្ទីរបរិស្ថាន មន្ទីររ៉ែនិងថាមពល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម រដ្ឋបាលស្រុកបូទុមសាគរ រដ្ឋបាលឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។


ជាលទ្ធផល ក្រុមការងារបានឯកភាពឲ្យធ្វើការសិក្សាលម្អិតតាមទីតាំង ដែលបានកំណត់ដោយធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ធនធានជីវចម្រុះ និងដាក់របាយការណ៍ ជូនក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងសម្រេច៕





 

No comments:

Post a Comment

Pages