រដ្ឋបាលខេត្តក្រចេះ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តនិងសកម្មភាពការងាររបស់គណៈបញ្ជាការឯកភាពខេត្ត - BNP

Breaking

Wednesday, October 7, 2020

រដ្ឋបាលខេត្តក្រចេះ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តនិងសកម្មភាពការងាររបស់គណៈបញ្ជាការឯកភាពខេត្ត

ខេត្តក្រចេះ៖ ថ្ងៃអង្គារទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តនិងសកម្មភាពការងាររបស់គណៈបញ្ជាការឯកភាពខេត្ត។ 


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក.ក្រុង ត្រូវបន្តខិតខំចុះពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ កុំឲ្យមានអំពើចោរលួច.ចោរប្លន់ឬការលេងល្បែងស៊ីសង់ ខុសច្បាប់ ជាពិសេសបន្តចុះបង្ក្រាប់ការសេពគ្រឿងញៀន និងការជួញដូរ ហើយបញ្ហាមួយទៀត ត្រូវបន្តបង្ក្រាប់ការលួចរើរាន់កាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ពីសំណាក់ប្រជាជនមួយចំនួនតូច។


ជាមួយគ្នានោះដែរ ឯកឧត្តម បានដាស់តឿនដើម្បីការពារកុំឲ្យផ្លូវថ្នល់រួមតូច ដោយសារប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ចេះតែបន្តលួចសាងសង់ផ្ទះ ពីផ្ទះទៀមដែលតសំយ៉ាបតូចៗ ក្លាយទៅជាផ្ទះថ្មសំណង់យ៉ាងរឹងមាំដែលធ្វើឲ្យផ្លូវថ្នល់រួមតូច បាត់សោភ័ណភាពនិងប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៍ផងដែរ។


ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានអង្គប្រជុំបានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គបច្ចុប្បន្ននេះ ឃើញថាអស់ហើយមិនអាចឡើងជនលិចចូលបឹងបួរនោះទេបញ្ហាប្រឈមចំពោះប្រជាកសិករ

ធ្វើដំណាំកសិកម្មដូចជាស្រូវប្រាំងនាពេលខាងមុខ តែដោយសារមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត មន្ទីរធនធានទឹកនិងឧតុនិយម បានបញ្ជូនម៉ាស៊ីនខ្នាតធំទៅបូមទឹកនៅតំបន់ដែលមានប្រភពទឹកដូចជានៅតាមបឹង.ព្រែក នៅតាមបណ្ដាស្រុក.ក្រុងមួយចំនួននៅក្នុងខេត្តក្រចេះ ដើម្បីទាញទឹកយកទៅស្តុបទុក ដើម្បីទុកឲ្យប្រជាកសិករប្រើប្រាស់ស្រោចស្រប់ ផលដំណាំជាពិសេសការធ្វើស្រូវប្រាំង នៅពេលខាងមុខឲ្យទទួលបានទិន្នផលល្អ។


ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាកសិករគួរតែងាកមកដាំដំណាំរួមផ្សំឲ្យបានច្រើនក្រៅពីការធ្វើស្រែ ដោយកុំដីទំនេរចោល ហើយការហូបបន្លែផ្លែឈើដែលនាំចូលពីក្រៅប្រទេសវាមិនល្អដូចបន្លែផ្លែឈើដែលដាំនៅក្នុងស្រុកយើងនោះទេ ហើយសូមឲ្យប្រជាពលរដ្ឋយើងមានការគាំទ្រនូវបន្លែ ផ្លែឈើ ដែលដាំនៅក្នុងស្រុករបស់យើង៕








 

No comments:

Post a Comment

Pages