ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញទទួលធុងសម្រាមចំនួន២០ ពីក្រុមហ៊ុនកូកា កូឡា - BNP

Breaking

Friday, October 2, 2020

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញទទួលធុងសម្រាមចំនួន២០ ពីក្រុមហ៊ុនកូកា កូឡា

ខេត្តឧត្តរមានជ័យ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលធុងសម្រាមគ្រប់គ្រងសំរាមចំនួន២០ សម្រាបប្រើប្រាស់ក្នុងខេត្តឧត្ដរមានជ័យ។ ពិធីប្រគល់នឹងទទួល បានរៀបចំឡើងនារសៀលថ្ងៃព្រហស្បតិ៍  ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅមុខបរវេណសាលាខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងតំណាងក្រុមហ៊ុនកូកា កូឡា បានចូលរួមផងដែរ។


ឯកឧត្ដម បានឱ្យដឹងថា ការទទួលបានធុងសម្រាមនាថ្ងៃនេះ គឺបានបំផុស និងជំរុញសកម្មភាពបរិស្ថាននៅតាមទីសាធារណៈ ក៏ដូចជាលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការចេះគ្រប់គ្រងសំរាមបានត្រឹមត្រូវ យល់ដឹងពីសារៈសំខាន់នៃការញែកសម្រាម និងចូលរួមអនុវត្តអនាម័យបរិស្ថានជាប្រចាំ។


គួរបញ្ជាក់ថា គោលបំណងដែលក្រុមហ៊ុនសហការជាមួយរដ្ឋបាលខេត្តផ្សម្រាមដល់សាលាខេត្តនៅពេលនេះ ដើម្បីរួមចំណែកសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» និង«កែច្នៃ» ឲ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់។ គោលដៅចីរភាពមួយនេះ ជាគំនិតផ្តួចផ្តើមជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាពិភពលោកសម្រាម  ក្រោមគម្រោងឈ្មោះថា «ពិភពលោកគ្មានសំរាម» ដោយយើងចាប់ផ្តើមអនុវត្តនូវរូបមន្តសសរស្ដម្ភ ៣ គឺ «រចនា»  «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ»៕




 

No comments:

Post a Comment

Pages